ចង់ដឹងថារាសីឆ្នាំណាខ្លះឆុង នៅក្នុងឆ្នាំ២០២៣​​ សម្រាប់ឆ្នាំ​"ថោះ"​ នេះ

  • 2023-01-05 09:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំឆុង ជាឆ្នាំដែលមានគ្រោះពេញមួយឆ្នាំ ពិបាករកសំណាង និងភាពសុខសប្បាយបានដូចគេ​ណាស់។ ម្ល៉ោះហើយ ដើមឆ្នាំ ២០២៣ កាន់តែកៀកមកដល់ ឆ្នាំទាំង៥ ត្រូវ​ ប្រញាប់​រំដោះគ្រោះកាត់​គ្រោះ និងរកវិធីនាំយកលាភសំណាង មកឲ្យជីវិតវិញបាន។

ដោយសារតែឆ្នាំ២០២៣ជាឆ្នាំថោះ ខ្លួនឯងក៏ឆុង រួមជាមួយឆ្នាំ​៥ដែល​ឆុងខ្លាំង​ជាមួយឆ្នាំថោះ​ តំណាងដោយសត្វ "ទន្សាយ" ក្នុងនោះមានដូចជាជូត, ថោះ, រកា​ និងមមី ត្រូវប្រញាប់កាត់គ្រោះ ឬធ្វើរឿងអ្វីក៏បានដើម្បីកាត់ស៊យយកលាភសំណាងមកវិញ។ ប៉ុន្តែទន្ទឹមនឹងនេះលោកអ្នកអាខក្រឡកមើលការឆុងរបស់ឆ្នាំទាំង៤ នេះ តើឆ្នាំណាឆុងខ្លាំង​ នឹងតិច ហើយឆុងហេង ឬខ្សោយ។ តើក្រឡេកមកមើលតួលេខឆុង​ជាមួយកញ្ញា ខាងក្រោមទាំងអស់គ្នា៖

១. ​ឆ្នាំជូតឆុង ៥០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖ ឆុងដោយមានបញ្ហា រឿងរញ៉េរញ៉ៃ មានទំនាស់ទាស់ទែង នឹងអាចឈានដល់មានបញ្ហាផ្លូវច្បាប់ ទទួលទោសទ័ណ្ឌដោយមិនដឹងខ្លួន ហើយថែមទាំងទទួលការបៀតបៀននឹងសំបូរដោយរឿងក្តៅក្រហាយ។​ មួយទៀតចាត់​ទុក​ថា​មាន​ឥទ្ធិពល​ក្នុង​ផ្លូវ​អាក្រក់​ចូលមកដូចគ្នា ជាពិសេសបញ្ហា​ស្នេហា​ អាចមានជន​ទី៣ចូល​មកបំបែកនា។ មួយវិញទៀត កំឡុងពេលនេះ​អាចមានេះជនខិលខូច​មក​មួលបង្កាច់​នាំឲ្យ​ខូច​ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស កុំ​ទុក​ចិត្ត​អ្នក​ណា​ខ្លាំង​ពេក ជា​ពិសេស​រឿង​លុយកាក់ ជាមួយ​ក្រុម​មិត្តភ័ក្ដិដែលអាច​ឈាន​​ទៅការមិន​ចុះសម្រុងគ្នា។

២. ឆ្នាំថោះឆុង ១០០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖ ​ជា​ឆ្នាំឆុងជាមួយឆ្នាំ​​ខ្លួន​ឯង ដូច្នេះ​ពេញមួយឆ្នាំនេះអ្នកនឹងជួប​បញ្ហា​និង​ស្នេហា និង​ហិរញ្ញវត្ថុ ដោយសារ​តែ​ការ​ចាយលុយ​មិន​ចេះ​សន្សំ​លុយ ហើយ​ការ​វិនិយោគនិងអាចនឹង​ខាតបង់ មាន​បញ្ហា​ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​សាច់​ញាតិមិន​ចុះ​សម្រុង ត្រូវបានមិត្តរួមការងារក្បត់ ឬលួចពីការងារ​របស់អ្នក។ កុំ​ជ្រៀតជ្រែក​ជាមួយអំពើអាក្រក់ណាមួយឲ្យសោះ ព្រោះ​អាច​នឹង​ត្រូវ​មានទោសដាក់ពាក្យបណ្ដឹង​ដល់តុលាការ។​ លើសពីនេះ ​ត្រូវ​ព្យាយាមអត់ធ្មត់​ទោះបីជា​មាន​រឿង​​ធ្វើឲ្យ​ខូច​ចិត្ត​ខ្លាំងយ៉ាងណា។ ចំណែកបញ្ហាសុខភាពមានជំងឺតិចតួច សូមថែខ្លួនក្នុងរដូវកាលនេះ។​​ តែក៏មានករណីឆុងហេយផងដែរ​​ មិនមែនចេះតែឆុងទំាំងអស់នោះទេ។

៣.​ ឆ្នាំរោងឆុង ៥០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖​ ឆុងត្រូវមានបញ្ហា​ត្រូវគេលាបពណ៏ មានអ្នកទំលាក់កំហុស​ មិនថារឿងផ្ទាល់ខ្លួន​ឬកន្លែងការងារមោះទេ នាំរឿងឲ្យស្មុគស្មាញដែលចេញពីអ្នកនៅជុំវិញខ្លួននាំមកឲ្យខ្លួន នឹងនាំឲ្យមានបញ្ហាសម្ពន័្ធភាព ធ្វើបាត់តំនាក់ទំនង នឹងទំនុកចិត្តគ្នាស្ទើរតែពិបាកនឹងស្រោចស្រង់។ សម្រាប់អ្នកធ្វើការ ឬរកស៊ីគួរតមការនិយាយស្តី ឬផ្ញើរការទុកចិត្ទៅលើអ្នកក្បែរខ្លួនពេកអីខ្លាចនាំឲ្យមានបញ្ហាដល់ខ្លួន​ពិសេសគួរកុំយកអាសារអ្នកឌទៃក្រែងធ្វើគុណបានទុក្ខនាំទុក្ខដាក់ខ្លួនទៅវិញ។

៤.ឆ្នាំមមីឆុង ៥០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖​ ឆ្នាំ២០២៣​ មមីនឹងជួបរឿងអាក្រក់ អាចមានបញ្ហា​ស្រ្តេស​ខ្លាំង ​ឬ​ជួប​គ្រោះ​ដោយ​ការ​ហូរ​ឈាម​ចៃដន្យ​ជា​ពិសេស​សង្គម និង​មនុស្ស​ជុំវិញ​ខ្លួន​ដែល​បង្កបញ្ហាដល់អ្នក។ សូម​ប្រយ័ត្ន​អ្នក​ក៏​អាច​ជួប​ប្រទះ​បាត់បង់​លុយកាក់​ខ្លះៗដែរ។ សុខភាពសម្រាប់អ្នកឆ្នាំមមី ក្នុងឆ្នាំនេះគឺអាចមានបញ្ហាសុខភាពផ្លូវអារម្មណ៏ធ្ងន់ធ្ងរ ព្រោះជួបរឿងបញ្ហាច្រើនគួរសម ជួនកាលរឿងមិនគួរឲ្យអ្នកគិតសោះ ក៏អ្នកយកមកគិតយ៉ាងធ្ងន់ខួរក្បាលខ្លួនឯងដែរ រហូតដល់ធ្វើឲ្យអារម្មណ៏អ្នកប្រែប្រួលពីមនុស្សដែលធ្លាប់ស្លូតបូត ប្រែជាកាចសាហាវ អារម្មណ៏ឆេវឆាវខ្លាំងជាងមុន រហូតអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង។ ពិសេសតមសម្តីខ្លគខ្លាចបែកបាក់សាមគ្គី ទាស់ទែង អាចត្រូវបែកឃ្លាតឆ្ងាយពីគ្រួសារ នាំឲ្យខ្លួនឯកោ នឹងមានក្រយល់ច្រលំគ្នា។

៥.​ ឆ្នាំរកាឆុង ១០០% សម្រាប់ឆ្នាំ ២០២៣ ចូលឆ្នាំថោះ៖​ ករណីឆុងស៊យ​ ឆ្នាំរកាឆុងខ្លាំង១០០ភាគរយ អ្នកដែលកើតក្នុងឆ្នាំរកា ឆ្នាំនេះឆុង១០០ភាគរយ រហូតមានការ​ប៉ះទង្គិច ឬផលប៉ះពាល់​ខ្លាំងជាងឆ្នាំណាទាំងអស់។ ឆ្នាំនេះ​អ្នក​មានឱកាស​ប្រឈមមុខត្រូវគេដណ្តើមការងារ នឹង​បញ្ហា​អាក្រក់ ថាមពលអវិជ្ជមានច្រើន ដូច្នេះហើយ អ្នក​គួរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ និង​គិតគូរ​ក្នុង​ជីវិតឲ្យមែនទែន​។ ជាងនេះទៅទៀតអាចមានជម្លោះមានបញ្ហា ជាមួយគ្រួសារ ឬបែកបាក់សាមគ្គី រកា​អាចជួបប្រទះ​ឧបសគ្គ ឬកំហុស​ច្រើន​ជាង​ធម្មតារហូតសឹងតែថាបោះបង់ឱកាស​ល្អៗចោល​ហើយរាល់បញ្ហាទាំងនោះទាមទារឲ្យអ្នកត្រូវប្រើបញ្ញាខ្ពស់ណាស់ក្នុងការដោះស្រាយ។ ប្រសិនបើមានហេតុណាមួយកើតឡើង សូមព្យាយាម​មាន​គំនិតសុទិដ្ឋិនិយម នេះ​គឺ​ដូចជា​បាន​រក​ឃើញ​មេរៀន​សាកល្បង​មួយ​ទៀត​ក្នុង​ជីវិត ដែល​ពេល ​កន្លង​ផុត​ទៅ​ នឹង​កាន់​តែ​រឹង​មាំ​និង​មាន​សមត្ថភាព​កាន់​តែ​ខ្លាំងជាងមុន។ រីឯសុខភាព អាចមានការឈឺថ្កាត់ ចូរថែរក្សាខ្លួនឲ្យមែនទែន​ ពិសេសការធ្វើដំណើរប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍។​ សម្រាប់ការបណ្តាក់ទុនរកស៊ី អាចចខាតបង់នឹងមានវិបត្តិកើតឡើងជាច្រើនដោយនឹកស្មានមិនដល់។

ករណី​​ឆ្នាំរកា ឆុងហេង៖ ​គឺអាចនឹងហេងខ្លាំងមែនទែន ទទួលបានលាភសំណាង ការងាររីកចម្រើនហើយថែមទាំងទទួលបានឱកាសល្អៗច្រើន នឹងមានការផ្លាស់ប្តរអ្វីម្យ៉ាងដែលធ្វើឲ្យអ្នកក្លាយជាអ្នកមានរីកចម្រើន ខ្លាំងភ្លាមៗ ពិសេសនឹងធ្វើឲ្យជីវិតធ្នកប្រែប្រួលខ្លាំងទៅជាល្អខ្លាំងក្នុងឆ្នាំឆុងនេះទៅវិញ។

ប្រភព: ​​ផេក​ & App My Destiny -​ វាសនាខ្ញុំ (ហុងស៊ុយបែបវិទ្យា​របស់អ្នកគ្រូ​ ណាលី)

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម