តើដឹង​ខ្លួន​ទេ ថាតើ​សង្សារ​ចាស់​បាន​បង្រៀន​ដល់​អ្នក​នូវ​មេរៀន​អ្វី?

  • 2022-12-26 07:48:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ចំណង​មនោសញ្ចេតនា​នៅ​គ្រា​មុន មាន​បង្រៀន​ដល់​អ្នក​នូវ​​មេរៀន​អ្វី​ដែរ ឬ​ទេ ហើយ​បើ​មាន​នោះ​គឺ​ជា​អ្វី? សាក​ល្បង​មើល​ប៉ុន្មាន​ចំណុច​ខាង​ក្រោម ថា​តើ​មាន​អ្វី​ដែល​អ្នកទទួលបានវាដោយ​មិន​ដឹង​ខ្លួន​ដែរ​ឬ​ទេ?

១. គេ​​បាន​បង្រៀន​ឲ្យ​អ្នក​នូវ​មេរៀន​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង។ អ្នក​ជា​មនុស្ស​ប្ដូរ​អារម្មណ៍​លឿន​គ្មាន​អ្នក​ណា​អាច​តាម​ទាន់។ កំពុង​ធម្មតា អ្នក​អាច​កើត​ទុក្ខ ឬ​ឆេវឆាវ​ភ្លាម​មួយ​រំពេច ដោយ​មិន​ចាំ​បាច់​មាន​ហេតុផល​ច្រើន។ ក្រោយ​​បែក​ពី​គេ​ អ្នក​ដឹង​ថា​កំហុស​មួយ​ចំណែក​គឺ​មក​ពីខ្លួន​ដែល​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​បាន។

២. អ្នក​ជា​មនុស្ស​និយាយ​ស្ដី​មុត​ស្រួច​ខ្លាំង​ពេក ហើយ​ពេល​ខ្លះ​ត្រង់​ដល់​កម្រិត​ដែល​សង្សារ​ចាស់​មិន​អាច​ទទួល​យក​បាន​ បើ​ទោះ​បី​ជា​វា​ជា​ការពិត​ក៏​ដោយ។ អ្វី​ដែល​អ្នក​ដក​ពិសោធន៍​បាន​ក្រោយ​បែក​គ្នា​នោះ​គឺ មិន​មែន​ពេល​ណា​ឲ្យ​តែ​និយាយ​ត្រង់​គឺ​សុទ្ធ​តែ​ល្អ​នោះ​ទេ។

៣. អ្នក​ជា​មនុស្ស​យល់​ពី​អ្នក​ដទៃ​ច្រើន ហើយ​អ្នក​ក៏​រំពឹង​អ្នក​ដទៃ​ឲ្យ​យល់​ពី​អ្នក​ច្រើន​វិញ​ដូច​គ្នា។ ដូច​នេះ​ហើយ នៅ​ពេល​អ្នក​ចាស់​មិន​យល់​ពី​អ្នក​សូម្បី​បន្តិច ដូច​ជា​ទិញ​កាដូរ​ខុស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​នោះ ក៏​អ្នក​ខឹង​គេ​ភ្លាម​ៗ​ដែរ ដែល​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​បែក​គ្នា។

៤. អ្នក​ជា​មនុស្ស​ស្ងួត ហើយ​មិន​ព្រម​បើក​ចិត្ត​ខ្លួន​ឯង​ច្រើន​ឡើយ។ ពេល​ខ្លះ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា មាន​សង្សារ​ក៏​ដូច​ជា​អត់​សង្សារ។ ពេល​ខ្លះ​គេ​មាន​រឿង​ចង់​បើក​ចិត្ត​និយាយ​ជាមួយ​អ្នក​ តែ​អ្នក​បែរ​ជា​គ្មាន​អារម្មណ៍ ឬ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​មិន​ចង់​ស្ដាប់​រឿង​របស់​គេ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថាឃ្លាត​ឆ្ងាយ​ពី​អ្នក​៕

ប្រែ​សម្រួល៖ Caramel

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម