រុក្ខជាតិ ៥ ប្រភេទ មិនត្រឹមដាំលម្អតែនាំលាភ លុយហូរចូលដូចទឹក
- 2023-01-03 02:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុក្ខជាតិ ៥ ប្រភេទ មិនត្រឹមដាំលម្អតែនាំលាភ លុយហូរចូលដូចទឹក
ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងគឺត្រូវការធម្មជាតិ ឬរុក្ខជាតិពណ៌ដើម្បីជួយសម្រួលដល់បរិយាកាសនឹងអារម្មណ៍ស្រស់ស្រាយ មិនថាលក្ចណ:តូចធំ ឬសម្រាប់តាំងលម្អ។ មានរុក្ខជាតិខ្លះក៏ជួយបន្សុទ្ធខ្យល់ និងធូលីផងដែរ។ ពិសេស បើនិយាយពីហុងស៊ុយវិញ រុក្ខជាតិនេះជួយបើកផ្លូវឲ្យមានកេរ្តិ៍ឈ្មោះ ការងារអំណោយផល និងលុយកាក់ចូលដូចទឹក។ ពេលដាក់ក្នុងផ្ទះ សួនក្រៅតូចធំក្រៅផ្ទះ ឬនៅក្នុងកន្លែងធ្វើការនានា រុក្ខជាតិនេះក៏ត្រូវបានគេនិយាយថា នាំមកនូវសន្តិភាព និងការពារពីសំណាងអាក្រក់ផងដែរ។
កញ្ញា លើកយករុក្ខជាតិទាំង ៥ ប្រភេទខាងលើក្រោមដែលពេញនិយ័ម រួមនឹងជំនឿ គឺជាអ្នកនាំលាភសំណាង និងទ្រព្យសម្បត្តិ ដែលអ្នកគួរតែដាក់ដាំក្នុងផ្ទះ កន្លែងធ្វើការ ឬកន្លែងនានាតាមតម្រូវការ៖
១. ដើមលុយ៖ វាគឺជាដើមឈើដ៏រឹងមាំ និងធន់។ ដើមឈើនេះអាចលូតឡើងដល់កម្ពស់ ៦ ម៉ែត្រ។ ស្លឹកវាមានទំហំប៉ុនបាតដៃ និងមានពណ៌បៃតងពេញមួយឆ្នាំ។ ដើមនេះមានអត្ថន័យល្អក្នុងហុងស៊ុយ។ វាត្រូវបានគេចាត់ទុកថា ជានិមិត្តសញ្ញានៃកាក់មាស និងទ្រព្យសម្បត្តិ។ ដើមនេះត្រូវបានគេស្គាល់ថាជា “ដើមឈើនៃភាពរុងរឿង” វាជួយសម្របទៅនឹងបរិយាកាសរស់នៅជាច្រើន រួមទាំងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ផងដែរ។ អ្នកអាចយកវាទៅដាក់តាំងលើតុ ហើយវាក៏មានប្រសិទ្ធភាពក្នុងការបណ្តេញមូសយ៉ាងមានប្រសិទ្ធភាព។
២. ប្រទាលលុយ ឬប្រទាលនាំសំណាង៖ វាត្រូវបានគេជឿថា រុក្ខជាតិនេះអាចនាំមកនូវសំណាងល្អ ភាពរុងរឿង និងអាចដាក់តាំងទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ។
៣. ដើមប្រទាលទ្រព្យ៖ ដើមនេះនាំមកនូវហុងស៊ុយល្អ នាំសំណាង និងទ្រព្យសម្បត្តិដល់ម្ចាស់។ លើសពីនេះ វាក៏មានប្រសិទ្ធភាពក្នុងការច្រោះខ្យល់ និង កាត់បន្ថយផ្សែងអ័ព្ទ ផងដែរ។ អ្នកអាចដាក់តាំងដើមឈើនេះក្នុងបន្ទប់ទទួលភ្ញៀវ ដើម្បីទាក់ទាញសំណាង និងភាពរុងរឿងសម្រាប់គ្រួសារ។
៤. ដើមឫស្សីសំណាង៖ វាក៏ត្រូវបានគេស្គាល់ថាជា ដើមប្ញស្សីនាំសំណាង។ រុក្ខជាតិនេះត្រូវបានមនុស្សជាច្រើនដាំនៅក្នុងផ្ទះ ដោយសារតែវានាំហុងស៊ុយល្អ។ វាអាចត្រូវបានដាំនៅក្នុងផ្ទះដែលមានម៉ាស៊ីនត្រជាក់ ឬកន្លែងធ្វើការ។
៥. ដើមរាសីធំ៖ តាមក្បួនហុងស៊ុយ ដើមនេះត្រូវបានគេឲ្យដឹងថា នាំសំណាងដល់ម្ចាស់ ទាំងលាភសំណាង និងលុយកាក់។ ជាពិសេសនៅពេលផ្ការបស់វារីក គឺជាសញ្ញាបញ្ជាក់ថា លុយជិតចូលមកដល់ហើយ។