អាថ៌កំបាំងទាំង៤ ដើម្បីពង្រឹងទំនាក់ទំនង រវាងគូស្នេហ៍ ឱ្យកាន់តែផ្អែមល្ហែមទ្វេរដង

  • 2022-12-19 08:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូស្នេហ៍នៅជាមួយគ្នាជាយូរមកហើយ ពីមនុស្សចម្លែកទៅជាមនុស្សដែលទុកចិត្ត ហើយគិតថាមនុស្សម្នាក់នេះនឹងក្លាយជាដៃគូជីវិតរហូតដល់ចាស់។ ប៉ុន្តែសម្រាប់មនុស្សពីរនាក់ក្នុងទំនាក់ទំនងស្នេហាយូរអង្វែងតែងមានឧបសគ្គមកតាមផ្លូវជានិច្ច។ វាដូចជាការសាកល្បងមួយក្នុងជំហាននេះ កាលណាអ្នកនៅតែ មានអាកប្បកិរិយាផ្អែមល្ហែមដែលអ្នកធ្លាប់មានចំពោះគ្នាទៅវិញទៅមក។ នៅទីបំផុត គាត់មានអារម្មណ៍ល្អៗ មិនផ្លាស់ប្តូរទម្លាប់ល្អៗជាមួយគ្នា មិនមានការធ្វេសប្រហែសនៃទំនាក់ទំនង នោះអ្នកនឹងនូវតែមានភាពផ្អែមល្ហែមជាមួយជាគ្នាជាដរាបក្នុងជីវិតគូ។

កញ្ញាចែករំលឺកអាថ៌កំបាំងទាំង៤ចំណុចសម្រាប់ដៃគូស្នេហ៍សាកល្បងពង្រឹងទំនាក់ទំនាក់ស្នេហាឲ្យកាន់តែផ្អែមល្ហែមជាមួយគ្នាខាងក្រោម៖

១.ចំណាយពេលឲ្យបានច្រើនជាមួយគ្នាខ្លះ នៅក្នុងយុគសម័យបច្ចេកវិទ្យា សំបូរស្មាតហ្វូនគួរប្រើប្រាស់ពេលវេលារបស់យើងខ្លះក្នុងការងាកមកចាប់អារម្មណ៍ដៃគូ។ ទោះនៅឆ្ងាយពីគ្នា យ៉ាងណាក៏ដោយ កុំឲ្យឃ្លាតអារម្មណ៍ឬការយកចិត្តពីគ្នាលើសពី២ម៉ោង ។ ព្រោះការចំណាយពេលជាមួយការងារ អាជីវកម្មពេក ឬជួបជាមួយអ្នកខាងក្រៅ មិត្តភក្តិពេកវាធ្វើឲ្យស្នេហាសោះកកោះដែរ។ គួរមានការរួមបញ្ចូលគ្នា ដើម្បីចំណាយពេលតិចជាមួយគ្នា ប្រសិនបើអ្នកចង់ពង្រឹងទំនាក់ទំនងរបស់អ្នក។ វាមិនពិបាកទេ គ្រាន់តែបែងចែកពេលវេលាស្វែងរកសកម្មភាពធ្វើជាមួយគ្នា ការផ្ញើរសារ ការតេជជែកគ្នា ផ្តល់ការសួរសុខទុក្ខ សួរនាំជជែលលេង ប្រើពាក្យផ្អែមល្ហែមបារម្មណ៍ពីគ្នាជាចំណុចល្អបំផុតមិនថាទំនាក់ទំនងថ្មីឬចាស់ទេ ធ្វើអោយស្នេហាត្រលប់មកភ្លឺស្វាងបន្តិចម្តងៗ នឹងមានតែអារម្មណ៍ល្អនឹកដល់គ្នា ព្រោះបើអ្នកគិតថាចំណុចនេះមិនសំខាន់មានន័យថាអ្នកកំំពុងបណ្តោយពេលវេលាដៃគូអ្នកមានមានឱកាសជាមួយអ្នកផ្សេងដោយភាពព្រងើយកន្តើយរបស់អ្នក អាចធ្វើឲ្យងាយប្តូរកម្មសិទ្ធទៅអ្នករង់ចាំពេលវេលានេះឆក់យកដៃគូរបស់អ្នកបានយ៉ាងងាយ។

២. គួរដឹងពីរបៀបសរសើរដៃគូ នឹងបញ្ជាក់ភាពស្មោះត្រង់ ទៅកាន់គាត់ចេញពីបេះដូង ជឿថាមានគូស្នេហ៍មួយចំនួនដែលនៅជាមួយគ្នាយូរមកហើយរហូតដល់ស្គាល់ចិត្តគ្នាទៅវិញទៅមក។ តែគ្មានពាក្យនិយាយលើកការសរសើរគ្នាទៅវិញទៅមកទាល់តែសោះវាហាក់ជាលំបាកសម្រាប់ភាគីម្ខាងៗ។ ការលើកពីគុណសម្បត្តិ នឹងការលើកសរសើរជាកម្លាំងចិត្ត នឹងភាពស្មោះត្រង់មួយរក្សាចំណងស្នេហាបានយ៉ាងរឹងមាំនឹងកាន់តែមានភាពផ្អែមល្ហែម។ ប៉ុន្តែថ្លឹងមើលថាហេតុអ្វីបានជាមនុស្សស្រីស្រលាញ់គ្នាយូរម្ល៉េះ? ព្រោះគាត់មានគុណសម្បត្តិច្រើនជាងគុណវិបត្តិ... ដូច្នេះពេលវេលាជាមួយគ្នា សរសើរគាត់ចំពោះរឿងល្អដែលគាត់បានធ្វើកាលពីអតីតកាល ហើយនិយាយដោយស្មោះ។ ធានាថាអ្នកម្ខាងទៀតច្បាស់ជាមានមោទនភាព និងស្រលាញ់អ្នកកាន់តែខ្លាំង។

៣.វាមិនមែនជាថ្ងៃពិសេសទេ វាអាចជាការភ្ញាក់ផ្អើលមួយ រកអ្វីថ្មីដើម្បីធ្វើជាមួយគ្នា ឬគំនិតមួយទៀតគឺធ្វើឱ្យគូស្នេហ៍របស់អ្នកភ្ញាក់ផ្អើលតាមរបៀបដែលដៃគូរបស់អ្នកមិននឹកស្មានដល់។ មិនចាំបាច់មានហេតុផលទេ ហេតុអ្វីត្រូវមានថ្ងៃនេះ? ឬគ្រាន់តែត្រូវរង់ចាំថ្ងៃពិសេស ប្រសិនបើអ្នកមានអារម្មណ៍ថាថ្ងៃស្អែកជា ថ្ងៃឈប់សម្រាក សូមសម្រាកចុងសប្តាហ៍ដែលអ្នកអាចនៅជាមួយគ្នាពេញមួយថ្ងៃ។ សាកល្បងរៀបចំអ្វីមួយ ដើម្បីធ្វើឲ្យអ្នកដ៏ទៃភ្ញាក់ផ្អើល។ វាជាពណ៌មួយទៀតដែលអាចជួយបំពេញជីវិតអាពាហ៍ពិពាហ៍បានបន្តិច។

៤. កុំធ្វើរឿងពុលដល់អ្នកដទៃ ប្រសិនបើអ្នកមានអារម្មណ៍ថាស្នេហារបស់អ្នកឈានដល់ចំណុចឆ្អែត។ គឺរស់នៅជាមួយគ្នាដូចមិត្តភ័ក្តិស្គាល់ចិត្តគ្នាមិនសូវកត់សម្គាល់ ទោះបីខំប្រឹងអស់ពីសមត្ថភាពក៏ដោយ វិធីមួយទៀតដើម្បីសុភមង្គលជាមួយគ្នាគឺធ្វើឱ្យអ្នកដ៏ទៃមានអារម្មណ៍ថាអ្នកមានភាពវិជ្ជមាន។ កុំបណ្តោយឱ្យជាតិពុលចេញមកក្រៅពេលអ្នកនៅជាមួយគ្នា។ ព្រោះនឹងធ្វើឱ្យគាត់មានអារម្មណ៍មិនស្រួល មិនសប្បាយចិត្តរហូតដល់ចង់ដកខ្លួន ហើយនៅម្នាក់ឯង។ នេះគីមិនល្អទេ​ ព្យាយាមសម្របខ្លួនបន្តិចម្តង ៗ ។ ព្រោះស្នេហាដែលនៅជាមួយគ្នាយូរមកហើយនឹង មានទម្លាប់រហូតដល់ជ្រុលបាត់ទៅហើយ។ ប៉ុន្តែកុំចាំថាត្រូវបែកគ្នាទៀត។ ព្រោះស្នេហាដែលបានរក្សាយូរអង្វែងនឹងរង្គោះរង្គើ ហើយអាចនឹងបែកគ្នា ដោយសារតែពួកគេមិនខ្វល់ពីគ្នាទៅវិញទៅមក នៅពេលនោះ វានឹងពិបាកក្នុងការហៅវាមកវិញ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ សិរីរត្នន៍