ម្ចាស់ថ្លៃ! ខោខូវប៊យកញ្ចាស់មួយ ដាក់លក់ដេញថ្លៃបានដល់ជាង ១០ម៉ឺនដុល្លារឯណោះ
- 2022-12-15 02:55:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ថ្លៃ! ខោខូវប៊យកញ្ចាស់មួយ ដាក់លក់ដេញថ្លៃបានដល់ជាង ១០ម៉ឺនដុល្លារឯណោះ
ត្រូវបានអូសចេញពីហិបមួយក្នុងកប៉ាល់លិចទឹក តាំងពីឆ្នាំ ១៨៥៧ នៅសហរដ្ឋអាមេរិក ខោខូវប៊យនេះត្រូវបានចាត់ទុកថា ជាខោខូវប៊យជំនាន់ដំបូងគេ។
កាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅនេះ បណ្ដាញព័ត៌មាន AP បានរាយការណ៍ថា ខោខូវប៊យដែលត្រូវបានគេទាញចេញពីហិបក្នុងកប៉ាល់លិចក្នុងឆ្នាំ ១៨៥៧ ព្រមជាមួយវត្ថុបុរាណជាង២០០មុខទៀតត្រូវអ្នកបុរាណវិទូយកមកលក់ដេញថ្លៃ។
តាមនោះដែរ ខោខូវប៊យមានឡេវខាងមុខ៥ មានសាច់ក្រណាត់ក្រាស់ ដែលត្រូវបានគេធ្វើឡើយសម្រាប់លក់ឲ្យកម្មករជីករ៉ែនោះ គឺស្ថិតនៅក្នុងសភាពល្អនៅឡើយ ទោះឆ្លងផុតជាង១០០ឆ្នាំក៏ដោយ។ វត្ថុបុរាណជាង២០០មុខត្រូវបានលក់ចេញជាមួយទឹកប្រាក់សុរបជាង១លានដុល្លារ ដោយខោខាងលើត្រូវបានគេទិញក្នុតម្លៃ ១១៤០០០ដុល្លារ។
មនុស្សជាច្រើននៅតែមិនអាចកាត់ន័យយល់ថា ហេតុអ្វីខោខាងលើ ព្រមទាំងរបស់នានាត្រូវបានកប់នៅបាតសមុទ្រជាង២០០០ម៉ែត្រតែនៅតែស្ថិតក្នុងសភាពល្អដដែល៕
ប្រែសម្រួល៖ Caramel