កូន​កម្លោះម្នាក់ ​ត្រូវ​ឃាត់​ខ្លួន​ ព្រោះ​រៀបការ​ជាមួយ​បងប្អូន​ស្រី​ភ្លោះ​ជា​សាធារណៈ

  • 2022-12-12 09:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ម្នាក់​មក​ពី​ប្រទេស​ឥណ្ឌា កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ពី​បទ មាន​ប្រពន្ធ ព្រោះ​ហ៊ាន​រៀបការ​នឹង​បងប្អូន​ស្រី​ភ្លោះ។

ថ្មីៗ​នេះ បណ្ដាញ​ព័ត៌មាន Independent បាន​រាយការណ៍​ថា កម្មវិធី​មរៀបការ​មួយ​នៅ​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​ពេល​ត្រូវ​បាន​គេ​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម។ តាម​នោះ​ដែរ នៅ​ក្នុង​កម្មវិធី​នេះ គឺ​មាន​កូន​កម្លោះ​ម្នាក់ និង​កូន​ក្រមុំ​ដល់​ទៅ​ពីរ​នាក់​ដែល​ជា​បងប្អូនស្រី​ភ្លោះ។ អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នោះ​គឺ គ្រួសារ​ទាំង​សងខាង​គឺ​ពេញ​ចិត្ត​នឹង​ការ​រៀបចំ​នេះ​ទាំង​អស់​ គ្មាន​ភាគី​ខាង​ណា​បដិសេធ​ឡើយ។

រូបតំណាង

យ៉ាងណាក្ដី ទោះ​បី​ជា​គ្រួសារ​សង​ខាង​មិន​ជំទាស់​នឹង​មង្គលការ​នេះ​ក៏​ដោយ ហាក់​ដូច អ្នក​ជិត​ខាង​មិន​អាច​ទ្រាំ​មើល​ហេតុការណ៍​នេះ​បាន​ឡើយ ដោយ​អ្នក​ជិត​ខាង​ម្នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​កូន​កម្លោះ ពី​បទ​យក​ប្រពន្ធ​លើ​ស​ពី​ម្នាក់ ដែល​ខុស​នឹង​ច្បាប់​របស់​ឥណ្ឌា។

នៅ​ពេល​នេះ កូន​កម្លោះ​ត្រូវ​បាន​ប៉ូលិស​នាំ​ទៅ​ប៉ុស្តិ៍ដើម្បី​ស៊ើប​សួរ​ពី​ទង្វើ​ខាង​​លើ ហេតុ​អ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​យក​ប្រពន្ធ​ម្ដង​ពីរ​នាក់​បែប​នេះ។ កូន​កម្លោះ​ជា​បឋម​បាន​ឆ្លើយ​ថា បងប្អូន​ទាំង​ពីរ​គឺ​ស្និទ្ធិស្នាល​ទាំង​ពី​រ​ហើយ​ចង់​រស់​នៅ​ក្បែរ​គ្នា ទើប​រៀបការ​ជាមួយ​លោក​ទាំង​ពីរនាក់៕ ប្រែ​សម្រួល៖ Caramel ប្រភព៖ https://ngoisao.vnexpress.net/chu-re-bi-kien-vi-ket-hon-voi-chi-em-sinh-doi-4544574.html

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម