តើ​អនាគត​ស្វាមីនឹង​ស្រលាញ់​អ្នក ឬ​ខ្លាច​អ្នក?

  • 2022-12-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ស្វាមី​ទុក​ឲ្យ​អ្នក​ឈ្នះ គឺ​មាន​ពីរ​មូលហេតុ ដោយ​គេ​អាច​នឹង​ខ្លាច​អ្នក ឬ​ស្រលាញ់​អ្នក តើ​ស្វាមី​អ្នក​ជា​ប្រភេទ​ណា​វិញ។

១. ស្វាមី​អ្នក​ជា​មនុស្ស​ស្រលាញ់​អ្នក​ជា​ទី​បំផុត។ អ្នក​ជា​មនុស្ស​ស្លូតបូត​ទៀងត្រង់​ ពេល​ណា​ក៏​គិត​ដល់​គេ​ដែរ។ អ្នក​មិនមែន​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ពេក​នៅ​ក្នុង​គ្រួសារ​នោះ​ទេ ដូច​នេះ​បើ​ថា​ឲ្យ​គេ​ខ្លាច​អ្នក គឺ​គេ​មិ​ន​ខ្លាច​អ្នក​ឡើយ តែ​គេ​ស្រលាញ់​អ្នក​ច្រើន​ជាង។

២. ស្វាមី​របស់​អ្នក​ខ្លាច​អ្នក​មិន​មែន​ដោយ​សារអ្នក​ខ្លាំង​ក្លា​អ្វី​អស្ចារ្យ​នោះ​ទេ តែ​គេ​មាន​អារម្មណ៍​ថា​សុវត្ថិភាព​នៅ​ពេល​នៅ​ក្បែរ​អ្នក។ ប្ដី​របស់​អ្នក​ស្រលាញ់​អ្នក​ពេក ខ្លាច​តែ​បាត់​បង់​អ្នក ដូច​នេះ​គេ​មិន​ដែល​បដិសេធ​នូវ​អ្វី​ដែល​អ្នក​លើក​ឡើង​ឡើយ។ អ្នក​និយាយ​អ្វី​ក៏​គេ​ស្រប​តាម​អ្នក​ទាំង​អស់។

៣. អន​គត​ស្វាមី​នឹង​ស្រលាញ់​អ្នក។ អ្នក​ជាមនុស្ស​ចេះគិតដិតដល់ គេ​ជា​មនុស្ស​ស្មោះត្រង់។ ស្វាមី​គាំទ្រ​អ្នក​លើ​គ្រប់វិស័យ​ដែល​អ្នក​ជ្រើសរើស​ទាំង​អស់ ហើយ​ឲ្យ​សិទ្ធិ​ទៅ​អ្នក​ជា​មនុស្ស​សម្រេច​ចិត្ត។ គេ​គ្រាន់​តែ​ចង់​ឃើញ​អ្នក​សប្បាយ​ចិត្ត និង​នៅ​ក្បែរ​អ្នក​តែ​ប៉ុណ្ណោះ។

៤. ស្វាមី​អ្នក​ជា​មនុស្ស​ខ្លាច​អ្នក។ តាំង​ពី​ទើប​ស្គាល់​គ្នា​ដំបូង អ្នក​បាន​បង្ហាញ​ឲ្យ​​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​រឹងមាំ​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​របស់​អ្នក​ណា​ទាំង​អស់។ ដូច​នេះ​ហើយ មួយ​ផ្នែក​ធ្វើ​ឲ្យ​គេ​ខ្លាច​បាត់បង់​អ្នក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ឲ្យ​គេ​ខ្លាច​ឥទ្ធិពល​របស់​អ្នក៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម