បាក់​ជំនី​៤ ក្រោយ​ក្អក​ខ្លាំង ដោយ​សារ​ញ៉ាំ​ហិរ​ខ្លាំង​ពេក

  • 2022-12-07 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​កំពុង​ញ៉ាំ​របស់​ហិរ​នៅ​ភោជនីយដ្ឋាន​មួយ នារី​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​ក្អក​ឈ្លក់ ហើយ​ឮ​សំឡេង​បាក់​ឆ្អឹង​ចេញ​ពី​ទ្រូង​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា នារី​ម្នាក់​ត្រកូល Huang មក​ពី​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន បាន​បាក់​ឆ្អឹង​ជំនី​៤ ក្រោយ​ពេល​ក្អក​ដោយ​សារ​ឈ្លក់​ស៊ុប​ហិរ​ខ្លាំង​ពេក។

មុន​នោះ​ដែរ នារី​ខាង​លើ​បាន​ណាត់​គ្នា​ញ៉ាំ​ស៊ុប​ហិរ​ជាមួយ​ក្រុម​មិត្តភ័ក្ដិ​ខ្លួន ក្រោយ​ពេល​ញ៉ាំ​មួយ​សន្ទុះ នាង​ក៏​ឈ្លក់​ទឹក​ស៊ុប​ហិរ ហើយ​ក្អក​ខ្លាំង​ៗ​ជាប់​គ្នា​យូរ។ នាង​ស្មាន​ថា​នេះ​គ្រាន់​តែ​ជា​ការ​ក្អក​ធម្មតា នាង​ក៏​បន្ត​​ញ៉ាំ​ជា​ធម្មតា​។ តែ​នៅ​ពេល​ដក​ដង្ហើម និង​ផឹក​ទឹក​នាង​មាន​អារម្មណ៍​ថា ឈឺ​នៅ​ទ្រូង​ក៏​ទៅ​ថត CT ពិនិត្យ​មើល។

លទ្ធផល​បាន​ឲ្យ​ឃើញ​ថា ឆ្អឹង​ជំនី​បួន​នៅ​ខាង​មុខ​ទ្រូង​របស់​នាង​បាន​បាក់ និង​ប្រេះ​ចំនួន ៤។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​នៃ​ការ​ប្រេះ​នេះ​ដោយ​សារ​នាង​ស្គម​ខ្លាំង​ពេក ដោយ​នាង​មាន​កម្ពស់ ១.៧១ម តែ​មាន​ទម្ងន់​ត្រឹម​៥០​គីឡូ​ប៉ុណ្ណោះ។

គួប​ផ្សំ​ជាមួយ​នឹង​ការ​ក្អក​ខ្លាំង​ពេក ព្រោះ​ឈ្លក់​ហិរ​នោះ បាន​ធ្វើ​ឲ្យ​នាង​ប្រេះ​ឆ្អឹង​ជំនី។ ក្រៅ​ពី​នេះ នារី​ខាង​លើ​ក៏​ញ៉ាំ​តែ​ចំណី​គ្មាន canxi ដែល​ធ្វើ​ឲ្យ​នាង​ងាយ​ពុក និង​ប្រេះ​ជាង​ធម្មតា៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម