ម្ហូប​ដែល​អ្នក​ចង់​ញ៉ាំ​នឹង​បង្ហាញ​ពី​ស្ថានភាព​​របស់​អ្នក​នៅ​ចុង​ឆ្នាំ​នេះ

  • 2022-12-05 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ម្ហូប​ដែល​អ្នក​ចង់​ញ៉ាំ​នឹង​បង្ហាញ​ពី​ស្ថានភាព​របស់​អ្នក​នៅ​ពេល​ចុង​ឆ្នាំ​ខាង​មុខ​នេះ។

១. មុន​ពេល​ឈាន​ចូល​ឆ្នាំ​ថ្មី អ្នក​នឹង​ទទួល​បាន​ឱកាស​ផ្លាស់​ប្ដូរ​អាជីព​ការងារ ដោយ​នឹង​អាច​ទទួល​បាន​ការងារ​ដែល​ល្អ​ប្រសើរ​ជាង​មុន និង​ជា​ការងារ​ដែល​អ្នក​តែង​ប៉ងប្រាថ្នា​តាំង​ពី​យូរ។ អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​សំណាង​ជាង​កាល​ពី​ដើម​ឆ្នាំ។ បើ​ចាប់​ឱកាស​នេះ​បាន ជីវិត​អ្នក​នឹង​ផ្លាស់​ប្ដូរ​រហូត។

២. ការងារ​របស់​អ្នក​នៅ​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​មិន​ងាយ​ស្រួល​នោះ​ទេ ដោយ​ចំនួន​ការងារ​គរ​ឡើង​ខ្លាំង ធ្វើ​ឲ្យ​អ្នក​ធ្វើ​មិន​ទាន់ ហត់​ខ្លាំង​ពេក ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។ សម្រាប់​អ្នក​ ការ​ទទួល​ខុសត្រូវ​គឺ​សំខាន់​បំផុត ដូច​នេះ​ហើយ​ ទោះ​បី​ជា​ការងារ​ច្រើន​យ៉ាងណា​ក៏​អ្នក​ព្យាយាម​បញ្ចប់​ការងារ​ឲ្យ​ទាន់​ពេល​វេលា។

៣. ចុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ចាស់​ទុំ​ជាង​មុន​ច្រើន ព្រោះ​ក្នុង​ឆ្នាំ​នេះ អ្នក​ឆ្ល​ងកាត់​រឿង​ច្រើន​ខ្លាំង​ណាស់។ ក្រៅ​ពី​នេះ សមិទ្ធិផល​ដែល​អ្នក​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​នេះ ធ្វើ​ឲ្យ​អ្នក​ញញឹម​ទាំង​មាន​មោទនភាព​ ព្រោះ​មិន​នឹក​ស្មាន​ថា​ខ្លួន​អាច​សម្រេច​បាន​ដល់​កម្រិត​នេះ។

៤. មុន​​ពេល​ដាច់​ឆ្នាំ​ចាស់ ឈាន​ចូល​ឆ្នាំ​ថ្មី អ្នក​នឹង​អាច​ទទួល​បាន​ឱកាស​មួយ។ បើ​អ្នក​សម្រេច​ថា​ចាប់​យកឱកាស​នេះ អ្នក​ត្រូវ​ព្យាយាម​ជាង​មុន​ ព្រោះ​ការងារ​ទោះ​បី​ជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​មុន​ក៏​ដោយ ក៏​មក​ជាមួយ​ទំនួលខុសត្រូវ​ធំ​ជាង​មុន​ដូច​គ្នា៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel