កូន​ស្រី​មហាសេដ្ឋី​សិង្ហបុរី​លែងប្ដី​ទី​២​ក្រោយ​ការ ៥០​ថ្ងៃ

  • 2022-12-05 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ស្រី​កំពូល​មហាសេដ្ឋី​ប្រទេស​សិង្ហបុរី​ធ្លាប់​គិត​ថា ស្វាមី​ទី​ពីរ​នឹង​នាំ​មក​នូវ​ក្ដី​សុខ​ឲ្យ​គ្នា តែ​អ្វី​ៗ​ខុស​ពី​នាង​រំពឹង​ទុក​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ៤ ខែ​ធ្នូ​កន្លង​ទៅ​នេះ ចែក​រំលែក​ជាមួយ​ទស្សនាវដ្ដី Icon, Lim Kim កូន​ស្រី​កំពូល​មហាសេដ្ឋី​ប្រទេស​សិង្ហបុរី Peter Lim ​បាន​ឲ្យ​ដឹង​ថា មង្គលការ​ទី​ពីរ​របស់​ខ្លួន​ជាមួយអ្នក​ជំនួញ Leslie Leow បាន​បែកបាក់​ក្រោយ​រយៈ​ពេល​ប្រមាណ​ ៥០​ថ្ងៃ។

អ្នក​នាង​ស្នង​មរតក​ប្រមាណ ២.៤​ពាន់​លាន​ដុល្លារ ធ្លាប់​គិត​ថា ក្រោយ​បរាជ័យ​មង្គលការ​ទី​១​ នាង​នឹង​រក​បាន​ក្ដីសុខ​នៅ​លើក​ទី​ពីរ​នេះ។ តែ​ខុស​ស្រឡះ ដោយ​ក្រោយ​ពេល​រៀបការ នាង​ និង​អតីតស្វាមី​មាន​តែ​ការ​ឈ្លោះ​ប្រកែក​គ្នា​រាល់​ថ្ងៃ ដោយ​ការ​គិត​របស់​អ្នក​ទាំង​ពី​រ​មិន​ស្រប​គ្នា​ទាល់​តែ​សោះ។

មួយ​ផ្នែក​នៃ​ការ​បែកបាក់​នេះ អ្នក​នាង​ត្រកូល​អភិជន​អាយុ ៣០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា មក​ពី​អ្នក​ទាំង​ពីរ​មិន​ស្វែង​យល់​គ្នា​ឲ្យ​ច្បាស់​សិន​មុន​រៀបការ។ មុន​ពេល​មាន​ស្វាមី​ទី​ពីរ Lim Kim ធ្លាប់​រៀបការ​នឹង​មហាសេដ្ឋី Kho Kai Bin រយៈ​ពេល​ពីរ​ឆ្នាំ និង​មាន​កូន​ប្រុស​ម្នាក់។ Lim Kim ត្រូវ​បាន​ចាត់​ទុក​ថា​ជា Rich Kid ល្បី​ឈ្មោះ​នៅ​ក្នុង​ប្រទេស​ដោយ​ឪពុក​របស់​នាង​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​អេស្បាញ Valencia CF៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម