តើការ​ប្រើថ្នាំ​ការពារកំណើតបន្ទាន់​ញឹកញាប់​មានផលប៉ះពាល់ដែរឬទេ?

  • 2022-12-01 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្នាំការពារកំណើតបន្ទាន់ មានសុវត្ថិភាព និងសមស្របស្ទើរគ្រប់ស្រ្តីទាំងអស់ ដោយមិនចាំបាច់ធ្វើតេស្ត ឬពិនិត្យសុខភាពមុននឹងប្រើឡើយ។ ដូចនេះវាជាមធ្យោបាយមួយ ដែលអាចជួយស្រ្តីមិនឱ្យមានផ្ទៃពោះដែលមិនចង់បាន​។ ស្រី្តលេបអំឡុងពេល៧២ម៉ោងក្រោយរួមភេទ (លេបកាន់តែឆាប់ ប្រសិទ្ធភាពកាន់តែខ្ពស់)​។  

ថ្នាំការពារកំណើតបន្ទាន់អាចមានផលរំខានតិចតួចប៉ុណ្ណោះទៅលើស្រ្តីមួយចំនួនតូច ដូចជា៖ ឈឺក្បាល ធីងធោង ក្អួតចង្កោរ ឈឺក្នុងពោះ អស់កម្លាំងល្ហិតល្ហៃ រាគ អាចធ្លាក់ឈាមតិចតួច មករដូវមុន ឬក្រោយកាលកំណត់ និងសុដន់ឡើងតឹង។ ថ្នាំការពារកំណើតបន្ទាន់ មិនអាចប្រើជាមធ្យោបាយពន្យារកំណើតបានទេ។  

ស្រ្តីអាចប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីថ្នាំការពារកំណើតបន្ទាន់ដែលបានចុះបញ្ជីការត្រឹមត្រូវ ដូចជាថ្នាំការពារកំណើតបន្ទាន់ ប្រន់តាលេខ១ ជាម៉ាកសញ្ញាផលិតផលរបស់អាមេរិក នាំចូលនិងចែកចាយដោយ អង្គការ ភី អេស អាយ កម្ពុជា និងមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ជាពិសេសមានលក់នៅគ្រប់ឱសថស្ថានស្របច្បាប់នានាទូទាំងប្រទេសកម្ពុជា។ ប្រន់តាលេខ១ ប្រសិទ្ធភាពជាទីទុកចិត្ត!  

ទំនាក់ទំនងប្រឹក្សាយោបល់ជាមួយ«បណ្តាញសុខភាពស្រ្តី» តាមរយៈទូរសព្ទលេខ 012 999 124/ 010 485 585/078 999 124 ឬតាមរយៈ Telegram​: https://t.me/psihotline និង Facebook Page: https://www.facebook.com/Pronta1psi

អត្ថបទពេញនិយម