អនុវត្ត តិចនិច ៧យ៉ាងជួយឲ្យក្តីស្រមៃរបស់អ្នកងាយនឹងមើលឃើញផ្លូវនាថ្ងៃអនាគតច្បាស់លាស់

  • 2022-12-01 03:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនប្រាកដថាមនុស្សគ្រប់គ្នាមានសំណាងអាចធ្វើការងារដែលខ្លួនស្រលាញ់នោះទេ ប៉ុន្តែបើអ្នកស្ថិតក្នុងចំណោមអ្នកដែលអាចជ្រើសបាន ចូរជ្រើសរើសធ្វើអ្វីដែលខ្លួនស្រលាញ់ នោះអ្នកនឹងលែងមានអារម្មណ៍ហត់នឿយដោយសារការងារ។ យ៉ាងណាមិញ អ្នកអាចកំនត់សម្គាល់បានថា មានតែមនុស្សដែលមិនដែលធ្វើខុស នឹងមនុស្សដែលមិនធ្វើអ្វីសោះប៉ុណ្ណោះ។ ចូរកុំខ្លាចថាខ្លួននឹងធ្វើខុស កុំខ្លាចភាពបរាជ័យ ប៉ុន្តែចូរទទួលយកវា ហើយរៀនសូត្រពីកំហុសឆ្គងទាំងនោះកុំឲ្យកើតឡើងជាថ្មី។ពិសេសភាពជោគជ័យចាប់ផ្ដើមពីការធ្វើបើអ្នកមានគោលដៅ ឬក្ដីស្រមៃ សូមកុំបណ្ដោយឲ្យវានៅតែជាក្ដីស្រមៃ។ កុំមើលស្រាលសមត្ថភាពរបស់ខ្លួនឯង ចូរចាប់ផ្ដើមរៀបចំផែនការ ហើយបញ្ចេញសកម្មភាពធ្វើដើម្បីឲ្យក្ដីស្រមៃនោះក្លាយជាការពិត។

កញ្ញា ចែករំលែកតិចនិច ទាំង ៧ដែលអ្នកទាំងអស់គ្នាអាចសាកល្បង អនុវត្តសាកមើលដើម្បីស្វែងក្តីស្រមៃខ្លួនឯង កាន់ច្បាស់នាថ្ងៃអនាគតខាងក្រោម៖

១. វិន័យគឺជាគុណសម្បត្តិសំខាន់មួយសម្រាប់បុគ្គលជោគជ័យ ការចេះគ្រប់គ្រងខ្លួនឯងឲ្យមានរបៀប មានវិន័យក្នុងការធ្វើការ នឹងជួយឲ្យអ្នកធ្វើការបានយ៉ាងមានរបៀបរៀបរយ និងមិនពិបាកឡើយក្នុងការទទួលបានជោគជ័យ។ ការមានវិន័យក្នុងផ្នែកផ្សេងៗទៀតនៃការរស់នៅក៏សុទ្ធតែសំខាន់ដូចគ្នា។

២.ចូរស្ដាប់ឲ្យច្រើនជាងនិយាយ ការស្ដាប់គឺជារឿងងាយ ដែលយើងអាចធ្វើបានល្អជាងការនិយាយ ប៉ុន្តែចូរស្ដាប់ឲ្យយល់។ មុននឹងនិយាយការអ្វីត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ ហើយកុំរវល់តែនិយាយរហូតភ្លេចស្ដាប់សម្ដីអ្នកដទៃ។

៣.ការអភិវឌ្ឍខ្លួនមិនបានកើតឡើងដោយសារពាក្យសរសើរទេ បើទោះបីពាក្យសរសើរគឺជាពាក្យល្អ ដែលអ្នកណាៗក៏ចង់ឮ ប៉ុន្តែក៏សូមកុំខ្លាចពាក្យរិះគន់ ព្រោះពាក្យរិះគន់គឺជាកញ្ចក់ឆ្លុះបង្ហាញពីចន្លោះខ្វះខាតរបស់យើង។ នៅពេលដឹងពីចំណុចខ្សោយខ្លួនឯង ទើបយើងអាចកែលម្អបានចំចំណុច។ ម្យ៉ាងទៀតពាក្យតិទៀនក៏ប្រៀបដូចជាកម្លាំងជំរុញឲ្យយើងខំប្រឹងដើម្បីយកឈ្នះពាក្យមើលងាយទាំងនោះដែរ។

៤. កម្លាំងចិត្តពីណា ក៏មិនសំខាន់ស្មើកម្លាំងចិត្តពីខ្លួនឯង នៅថ្ងៃដែលត្រូវជួបនឹងឧបសគ្គ ឬបញ្ហានានា អាចមានមនុស្សជាច្រើនដែលរង់ចាំលួងលោម ឬផ្ដល់កម្លាំងចិត្តឲ្យអ្នក ប៉ុន្តែចូរចាំជានិច្ចថា គ្មានកម្លាំងចិត្តឯណាសំខាន់ជាងកម្លាំងចិត្តពីខ្លួនឯងដែរ ព្រោះផ្លូវចិត្តរឹងមាំ គឺជាអាវុធដ៏សំខាន់ដែលជួយឲ្យអ្នកអាចឆ្លងកាត់ឧបសគ្គនានាបាន។

៥. គួរតែចាប់ផ្តើមសរសេរគម្រោងប្រចាំថ្ងៃ នឹងដាក់គោលដៅសម្រេចកិច្ចការណាជាប្រចាំឆ្នាំ ធ្វើបែបនេះ គឺជួយឲ្យយើប្រាកដ នូវផ្លូវដើរពិតប្រាកដ ប្រចាំថ្ងៃ នឹងប្រចាំឆ្នាំ ដែលយើងបានធ្វើអីខ្លះកន្លងមក ហើយអ្វីដែលធ្វើឲ្យយើងទៅមកដល់គោលដៅ សម្រាប់ឆ្នាំនេះ ឬសម្រាប់ប្រាំ ឆ្នាំទៀត ឬមួយមានគោលដៅធំៗផ្សេងទៀតសម្រាប់ជីវិត។ ប៉ុន្តែបើសួរថា៖ តើច្បាស់ ឬអត់ថាជីវិតនៅក្នុងកំឡុងពេល ៥ឆ្នាំ ឬក៏១០ឆ្នាំទៅមុខទផតហ្នឹង គឺពិតជាបានដូចបំណងដែលយើងបានសរសេរទុកនៅក្នុង គម្រោងមែនឬអត់? ចម្លើយ គឺគ្មាននរណាម្នាក់អាចដឹងឡើយ។ ដោយយើងគ្រាន់តែដឹងថា យើងនឹងព្យាយាមដើម្បីសម្រេចក្តីស្រមៃដែលយើងប៉ងនឹងក្លាយជាការពិតឲ្យបាននៅជំហានជីវិតណាមួយរបស់យើងនាពេលខាងមុខ។

៦. រឿងខ្លះ ឬការងារខ្លះវាអាចពិបាក នឹងពិតជារឿងដដែលៗ ធ្លាប់សួរខ្លួនឯងបានប្រឹងអស់ពីលទ្ធភាពនៅ មានខំហ្វឹកហាត់បន្ថែមឬអត់?. រឿងខ្លះអាចជារឿងដែល ដដែល នឹងជារឿងដែលយើងមិនធ្លាប់បានធ្វើពីមុខ ឬមិនបានធ្វើទាល់តែសោះ គ្មានអីស្រួលបានដោយងាយទេ គឺវាប្រាកដជាពិបាកនៅពេលដែលអ្នកចាប់ផ្តើមធ្វើវាជាលើកដំបូង។ ដូច្នេះបើចង់ឲ្យរឿងដែលពិបាកនោះប្រែមកជារឿងដែលស្រួលវិញ គឺទាញទារអ្នកត្រូវហ្វឹកហាត់ធ្វើការងារដេលពិបាកនោះដដែលៗជារៀងរាល់ថ្ងៃ រហូតដល់អ្នកថ្នឹកដៃជាមួយនឹងវា ទើបវាលែងលំបាក។ វាដូចនឹងការលេងតន្ត្រីដែរ ទម្រាំអាចលេងឧបករណ៍ភ្លេងណាមួយបានល្អ គឺទាមទារអ្នកត្រូវឆ្លងកាត់ការរៀនសូត្រ ច្រើនម៉ោង ច្រើនថ្ងៃ ច្រើនឆ្នាំជាមុនសិន រកមូលហេតុ នឹងក្លាយជាអ្នកលេងតន្ត្រីមួយស្ទាត់ជំនាញពិតប្រាកដ។ ការងារក៏ដូចគ្នា ពេលអ្នកដឹងច្បាស់ពីចំណុចខ្លាំង នឹងចំណុចខ្សោយខ្លួនឯងច្បាស់លាស់ អ្នកនឹងអាចរកវិធីបំពេញរាល់កង្វះខាតនោះបានល្អទៅថ្ងៃក្រោយ។

៧. ឈប់និយាយពាក្យ ចាំ ឬទាល់តែមានគ្រប់សព្្វចាប់ចាប់ផ្តើម ធ្វើនឹងអភិវឌ្ឍ ក៏មិនអី ពាក្យ "ចាំ" មួយម៉ាត់នេះគឺខ្លាំងជាង ឧបសគ្គដែលជួប ឬរារាំងពេលកំពុងធ្វើ ឬមិនសម្រេចអ្វីមួយបាន។ អ្នកកុំចាំទាល់តែមានគ្រប់សព្វសិន ទើបអ្នកអាច ចាប់ផ្តើមធ្វើកិច្ចការដែលខ្លនតែងប្រាថ្នាចង់ធ្វើនោះទេ។ ព្រោះក្តីសុបិនមួយដែលអាចទៅរួច គឺកើតឡើងដោយបច្ច័យនៃការខំប្រឹងប្រែងបន្តិចម្តងៗរួមបញ្ជូលគ្នា។ ប៉ុន្តែបើអ្នកមិនទាន់ទាំងបានធ្វើសកម្មភាពអ្វីមួយ ដើម្បីក្តីសុបិនរបស់អ្នក ឬគ្មានក្តីសុបិនសោះរស់បណ្តោយតាមព្រេងវាសនា តើទៅរំពឹងថាក្តីសុបិនមួយនេះអាចក្លាយជាការពិតបានដោយរបៀបណា? មួយកុំអង្គុយតែត្អូញ ឆ្ងល់គេធ្វើម៉េចបានគេ ទៅបាន ហើយសម្រេចវា ឬអង្គុយហាមាត់និយាយគេបែបបនេះបែបនោះ មិនព្រមចំណាយពេលសម្រាប់ជីវិតខ្លួនឯង ចង់មួយជីវិតទៀតក៏អ្នកនៅតែប៉ុណ្នឹងដែរ។ ពាក្យស្លោកមួយពោលថា៖ ពាក្យថាសំណាង មិនមែនដេកយល់សប្តិ រត់ចូលមកក្នុងជីវិតអ្នកទេ ទាល់តែអ្នកមានសកម្មភាពតបតទើបសំណាងរត់ចូលមកកាន់អ្នក។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម