តារាសំណាង ៣ ត្រៀមខ្លួនទទួលលាភធំ គ្រប់ទិសនៅក្នុងឆ្នាំ២០២៣

  • 2022-11-30 04:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហោរាស្ត្របានទស្សន៍ទាយថា ក្នុងឆ្នាំ ២០២៣ គឺមានតារាលេចធ្លោជាងគេក្នុងចំណោមសត្វទាំង ១២ តាមឆ្នាំចន្ទគតិ ដែលនឹងជួបលាភសំណាងធំ ទ្រព្យសម្បត្តិហូហៀបរិបូរ សុខភាពមាំមួន នឹងទទួលបានជីវិតរលូន ជោគជ័យទាំងការងារ និងស្នេហា។ អីចឹងឱកាសល្អនឹងចូលមកដល់ សម្រាប់អ្នកដែលបម្រុងបើកការរកស៊ីអជីវកម្មផ្សេងៗ អាចចាប់ផ្តើមបានហើយព្រោះលាភសំណាងកំពុងតែរង់ចាំ។

តារាសំណាងទាំង ៣ឆ្នាំខាងក្រោមដែលមានលាភសំណាងធំ ក្នុងឆ្នាំ ២០២៣ខាងមុខខាងក្រោមមាន៖

១. រាសីអ្នកកើត ក្នុងឆ្នាំខាល ត្រូវនឹងសត្វខ្លា

- ចរិតលក្ចណ: : ជាមនុស្សស្លូតបូត មានភាពជឿជាក់ នឹងមានគោលការក្នុងរឿងគ្រប់យ៉ាង ដឹងពីអ្វីដែលធ្វើឲ្យអ្នកដទៃជុំវិញខ្លួនស្រលាញ់ចូលចិត្តខ្លួន (ពូកែធ្វើឥ្យគេចូលចិត្ត និងស្រលាញ់)

- ការងារ &ការរកស៊ី: បើអ្នកជំនួយ ឬអ្នកបើអាជីវកម្មវិញកាន់តែមើលឃើញ ភាពចម្រុងចម្រើន ភាពជាដៃគូដែលមានការអភិវឌ្ឍល្អ ជួយឲ្យខ្លួនឯងទទួលបានប្រាក់ចំណេញ ច្រើនឡើងអាចនិយាយបានថា ឆ្នាំ ២០២៣ នេះគឺជាឆ្នាំសំណាងបំផុតសម្រាប់អ្នក ដែលឱកាសល្អគឺបើកចូលមកក្នុងជីវិតគ្រប់ច្រកទេម្តង រហូតធ្វើឲ្យអ្នកមិនដឹងថាទុកមួយណាចោលមួយណា ព្រោះអ្នកនឹងទទួលលាភសំណាងខ្ពស់។

- ហុងស៊ុយ លាភសំណាង & លុយកាកក្នុងឆ្នាំកំណើត: រាសីលាភសំណាង សម្រាប់ឆ្នាំខាល ចាប់ពីឆ្នាំ២០២៣ ឡើងទៅកាន់តែបើកចំហរ នឹងមានលាភសំណាងហូរចូលច្រើន មិនឈប់ឈរ ហើយសេចក្តីទុក្ខក៏រលត់ទៅដែរ។ មិនថាអ្នកគិតចង់បើអាជីវកម្ម ព្រីកមុខរបរ ស្នេហា ការងារ ឬអ្វីផ្សេងៗនោះទេ សំណាងនឹងមានហូរចូលមកកាន់អ្នកជានិច្ច បើជាអ្នកធ្វើការឲ្យគេគឺនឹងមានដំណឹងដំឡើងប្រាក់ ឬឡើងតំណែង ពីការខំប្រឹងរបស់អ្នក្នុងឆ្នាំកន្លងមក (មនុស្សឆ្នាំខាលច្រើនតែទទួលបានការទំនុកបំម្រុងពីអ្នកធំ មានឋាន:ជួយយកអាសារ ដោយភាពស្មោះត្រង់ នឹងចរិតស្លូតបូតរបស់អ្នកពីកំណើត)។

២. រាសីអ្នកកើត ក្នុងឆ្នាំ រកា ត្រូវនឹងសត្វមាន់

- ចរិតលក្ចណ: : ជាមនុស្សមិនចេះចុះញ៉ម នឹងបញ្ហា ឬទទួលទុក្ខមកវិញចូលខ្លួនឡើយ ដោយការជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួន ហើយតែងតែស្ងប់ស្ងាត់ ពេលមានបញ្ហាមនុស្សកើតឆ្នាំមិនព្រងើយកន្តើយ ក្នុងការស្វែងរក ដំណោះស្រាយក្នុងការរកច្រកដោះស្រាយបញ្ហា នៅចំពោះមុខឲ្យបាន។ ក៏ជាមនុស្សដែលមិនចូលចិត្តការ Show Off ឬអួតអាងនូវអ្វីដែលខ្លួនមានទេ ជាមនុស្សដែលមានសមត្ថភាពល្អឥតខ្ចោះ ខុសពីគេ។

- ការងារ &ការរកស៊ី: បើនិយាយរឿងទាំងនេះ សម្រាប់អ្នកធ្វើការនីកន្លែងធ្វើការ ជាមនុស្សដែលអ្នកជុំវិញអាចទុកចិត្តបាន ទាំងសមត្ថភាព ការងារ ការនិយាយស្តី នឹងទំនួលខុសត្រូវរបស់គេ ដែលតែងគាំទ្រជានិច្ចជាកាលចំពោះគេ នឹងមិនដែលធ្វើអ្នកក្បែរខ្លួនគេខកបំណងឡើយ អ្នកសហការជាមួយតែងតែទទួលបានការបំពេញការងាររួមគ្នាយ៉ាងល្អឥតខ្ចោះ ។

- ហុងស៊ុយ លាភសំណាង & លុយកាកក្នុងឆ្នាំកំណើត: សម្រាប់រាសីកំណើត គឺមានរាសីល្អ ចម្រុងចម្រើន រកស៊ីមានបាន លុយហូរចូលដូចទឹក នឹងមានតែរឿងល្អចូលមកក្នុងជីវិតហើយប្រាថ្នាអ្វីក៏សំម្រេចដូចបំណងដែលប៉ងផងដែរ។

៣. រាសីអ្នកកើត ក្នុងឆ្នាំ កុរ ត្រូវនឹងសត្វជ្រួក

- ចរិតលក្ចណ: : អ្នកដែលកើតក្នុងឆ្នាំនេះ គឺជាប្រភេទមនុស្សដែលមានចរិតសុភាពរាបសា ពូកែអត់ធ្មត់ ហើយចូលចិត្តស្ងប់ស្ងាត់ ដើម្បីដោះស្រាយបញ្ហា នឹងថែមជាមនុស្សមានភាពស្មោះត្រង់ ចិត្តល្អ នឹងជួយយកអាសារអ្នកដទៃ។

- លុយកាក ការងារ &ការរកស៊ី: បើនិយាយពីស្ថានភាពការងារវិញ មនុស្សឆ្នាំកុរ ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ នឹងតែងទទួលខុសត្រូៈរាលកិច្ចការដែលខ្លួនបានបំពេញ ទាំងហ៊ានគិតនឹងហ៊ានធ្វើ (និយាយយ៉ាងម៉េចគឺធ្វើអចឹង) ហើយតែងព្យាយាមជានិច្ចឲ្យអស់ពីសមត្ថភាពខ្លួនឯងដើម្បីសម្រេចការងាររបស់ខ្លួនបានកំណត់យ៉ាងរលូន ទោះបីជាអ្នកមិនមែនជាមនុស្សឆ្លាតខ្លាំងក៏ដោយ តែអ្នកនៅតែបានទទួលលទ្ធផលល្អ និងត្រូវបានថ្នាក់លើសរសើរជានិច្ច។

- ហុងស៊ុយ លាភសំណាង & លុយកាកក្នុងឆ្នាំកំណើត: និយាយសម្រាប់រាសីពីកំណើតគែបានទស្សន៍ទាយថាចាប់ពីចុងខែ ឆ្នាំ២០២២ រហូតដល់ឆ្នាំ ២០២៣ រាសីឡើងខ្ពស់ត្រដែត ការងារប្រព្រឹត្តទៅដោយរលូន អាជីវកម្មរីកចម្រើន ប្រាក់ចំណេញកើនឡើង ប្រាក់ចូលមកកាន់តែច្រើន ជួយឲ្យអ្នកមានជីវភាពធូរធារ កាន់តែមានឱកាសការងារល្អជាច្រើនក្តាប់ក្នុងដៃ មានកេរ្តិ៍ឈ្មោះល្អល្បីល្បាញ លេចធ្លោរនឹងអ្វីដែលខ្លយណប៉ងប្រាថ្នា។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម