តារានិករមួយណាចិត្តដាច់ជាងគេពេលបែកគ្នា សូម្បីមុខក៏មិនមើល?
- 2022-12-20 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារានិករមួយណាចិត្តដាច់ជាងគេពេលបែកគ្នា សូម្បីមុខក៏មិនមើល?
តើអ្នកស្ថិតក្នុងចំណោមតារានិករដែលចិត្តដាច់ជាងគេនៅពេលបែកគ្នា ដែរឬទេ?
១. Scorpio
អ្នកកើតចំតារានិករនេះមានទំនោរការពារខ្លួនឯងខ្ពស់ខ្លាំងណាស់។ ពួកគេតែងខ្លាចថាខ្លួននឹងរងរបួសផ្លូវចិត្ត ទើបមិនសូវបើកចិត្តចំពោះអ្នកដទៃ។ ទាល់តែពេលប៉ះចំមនុស្សដែលខ្លួនស្រលាញ់ខ្លាំង ទើបពួកគេសាកល្បងបើកទ្វារបេះដូង តែបើដឹងថាមនោសញ្ចេតនានេះសង្គ្រោះលែងរួចហើយ គេគឺជាមនុស្សចិត្តដាច់បំផុត ដោយមិនងាកក្រោយឡើយ។
២. Aries
Aries ជាមនុស្សមោះមុត ឧស្សាហ៍ ព្យាយាម និងឯករាជ្យលើជីវិតខ្លួនឯង។ អ្នកកើតតារានិករនេះ ហ៊ានគិត ហ៊ានធ្វើ ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីក្ដីសុខរបស់ខ្លួនឯង។ នៅពេលដែលស្រលាញ់ គេស្រលាញ់អស់ពីចិត្ត តែនៅពេលដែលពួកគេអស់ចិត្តហើយ គឺដាច់ចិត្តបំផុត គឺមិនអាចផ្សារភ្ជាប់វិញបានឡើយ។
៣. Taurus
Taurus គឺជាមនុស្សច្បាស់លាស់រឿងស្នេហាបំផុត គេមិនមែនជាប្រភេទមនុស្សស្រលាញ់លេងៗ ឬយកអ្នកដទៃមកលេងសើចនោះឡើយ ព្រោះគេគ្មានពេលវេលាសម្រាប់រឿងអត់ប្រយោជន៍នោះទេ។ យ៉ាងណាក្ដី នៅពេលដែលគូភាគីធ្វើឲ្យគេអស់ចិត្តហើយ គេនឹងចាកចេញដោយគ្មាននិយាយអ្វីទាំងអស់៕