តើ​អ្នក​កំពុង​ខ្វះខាត​អ្វី​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ជីវិត?

  • 2022-11-29 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​សព្វ​ថ្ងៃ​នេះ អ្នក​កំពុង​ខ្វះខាត​អ្វី​នៅ​ក្នុង​ជីវិត ជ្រើស​យក​ចម្លើយ​មក​ដើម្បី​ដឹង​លទ្ធផល។

១. អ្វី​ដែល​អ្នក​កំពុង​ខ្វះខាត​ខ្លាំង​ជាង​គេ​នៅ​ពេល​បច្ចុប្បន្ន​គឺ​បញ្ហា​លុយ​កាក់។ នៅ​ក្នុង​ចិត្ត​អ្នក​នៅ​ពេល​នេះ គឺ​មាន​គម្រោង​ច្រើន​ដែល​ត្រូវ​ធ្វើ តែ​គម្រោង​ទាំង​នេះ​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​លុយកាក់​ទាំង​អស់។ ទន្ទឹម​នឹង​នេះ មិន​មែន​អ្នក​ខ្វះ​ខាត​តែ​លុយ​នោះ​ទេ ក៏មាន​រឿង​ផ្សេង​ដែល​អ្នក​នៅ​ខ្វះខាត​ដូជ​គ្នា គ្រាន់​តែ​ថា លុយ​កាក់​គឺ​ជា​កត្តា​ដែល​អ្នក​ខ្វះខាត​ជាង​គេ។

២. តាំង​ពី​ដើម​មក​ អ្នក​មិន​មែន​ជា​មនុស្ស​ពូកែ រៀន​សូត្រ​នោះ​ឡើយ ដោយ​រៀន​សូត្រ​ធ្វើ​ឲ្យ​អ្នក​ធុញទ្រាន់ និង​មើល​មិន​ចូល​ភ្នែក។ ដូច​នេះ​ហើយ នៅ​ពេល​នេះ អ្នក​កំពុង​ខ្វះខាត​សមត្ថភាព​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​បាន។ អ្នក​ត្រូវ​ពង្រឹង​ខ្លួន​​ឯង​បន្ថែម​ បើ​ចង់​ឈរ​ជើង​បាន។

៣. អ្នកកំពុង​ខ្វះខាត​មនោសញ្ចេតនា​​ជា​ទម្ងន់។ អ្នក​ដែល​មាន​អាយុ​ស្របាល​អ្នក​សុទ្ធ​តែ​មាន​សង្សារ គ្រួសារ ឬ​មួយ​ចំនួន​មាន​កូន​ទៀត​ផង។ តែ​អ្នក​មក​ទល់​ពេល​នេះ​មិនទាន់ ឬ​មិន​ធ្លាប់​ឆ្លង​កាត់​មនោសញ្ចេតនា​ណា​មួយ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ឆ្លងកាត់​ស្នេហា​ម្ដង​នឹង​គេ​ដែរ។

៤. អ្នក​ខ្វះខាត​សមត្ថភាព​​ក្នុង​ការ​ធ្វើ​ការ​ម្នាក់​ឯង ដោយ​អ្នក​ទាល់​តែ​ធ្វើ​ការ​ជា​ក្រុម​ ទើប​អ្នក​មាន​ទំនុក​ចិត្ត។ អ្នក​មាន​អារម្មណ៍​ថា លើស​សមត្ថភាព​ខ្លួន​ឯង នៅ​ពេល​គេ​ប្រគល់​ការងារ​ណា​មួយ​ តម្រូវ​ឲ្យ​អ្នក​ធ្វើ​តែ​ម្នាក់​ឯង។ តែ​អ្នក​គួរ​សម្រប​ខ្លួន​ឲ្យ​ហើយ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ការ​ជា​ក្រុម​រហូត​បាន​ឡើយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម