ឯកាដល់ថ្នាក់ណាក៏កុំស្រលាញ់មនុស្សមានចរិតទាំងនេះឲ្យសោះ
- 2023-08-28 00:56:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកាដល់ថ្នាក់ណាក៏កុំស្រលាញ់មនុស្សមានចរិតទាំងនេះឲ្យសោះ
ទោះកំពុងមានអារម្មណ៍ថាឯកា និងចង់បានមនោសញ្ចេតនាខ្លាំងយ៉ាងណាក៏ដោយ បើសង្កេតឃើញថាគូភាគីមានសញ្ញាទាំងនេះសូមជៀសឲ្យឆ្ងាយ។
១. មនុស្សឆាប់ខឹង
នៅពេលមនុស្សម្នាក់ឆ្លើយតបទៅអ្នកវិញដោយកំហឹង មានន័យថាមនុស្សនោះមានទំនោរទៅកាន់ភាពហឹង្សារ។ ហើយបើមនុស្សមានទំនោរទៅកាន់រឿងទាំងពីរខាងលើហើយ គឺមិនគួរមកជិតខ្លួនឡើយ ជៀសកាន់តែឆ្ងាយកាន់តែល្អ។
២. ងាយប្រតិកម្មខ្លាំងពេក
ប្រសិនជាគ្រាន់តែអ្នកនិយាយត្រូវ តែធ្វើឲ្យគេខុស ឬខុសពីអ្វីដែលគេគិតហើយគេមិនពេញចិត្តនោះ មានន័យថាគេស្ថិតក្នុងចំណោមមនុស្សងាយប្រតិកម្មហើយ។ មនុស្សបែបនេះមិនអាចទទួលស្គាល់ការពិតដែលខុសពីអ្វីគេចង់បាននោះឡើយ។
៣. គ្មានភាពជឿជាក់លើខ្លួនឯង
បើក្រឡេកពីដំបូង យើងនឹងគិតថាមនុស្សប្រភេទនេះគឺគួរឲ្យអាណិត ស្រលាញ់ប៉ុន្តែនេះគឺជាប្រភេទដែលអ្នកមិនគួរយកឡើយ។ ត្បិតនៅពេលគ្មានភាពជឿជាក់លើខ្លួនឯង គេនឹងសង្ស័យគ្រប់បែបយ៉ាងទាំងដែលអ្នកគ្មានធ្វើអ្វីខុសទាល់តែសោះ ហើយប្រចណ្ឌគ្មានក្បាលកន្ទុយនោះទេ។
៤. និយាយដើមសង្សារចាស់
ប្រសិនបើមនុស្សដែលអ្នកមានគម្រោងយកយូរអង្វែង និយាយដើមសង្សារចាស់គេជាមួយអ្នកនោះ សូមដាក់មេផាយឲ្យហើយ មុនពេលអ្នកក្លាយជាជនរងគ្រោះបន្ទាប់របស់គេ៕