រូបថត​មង្គលការ​គួរ​ព្យួរ​កន្លែង​ណា​ក្នុង​បន្ទប់​ទើប​ប្ដី​ប្រពន្ធ​ចុះ​សម្រុង មិន​ឈ្លោះ​ប្រកែក​គ្នា

  • 2023-08-31 01:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​គូស្វាមី​ភរិយា​ចាស់​ថ្មី​គ្រប់​រូប​មាន​ដឹង​ទេ​ថា គួរ​តាំង​រូប​មង្គលការ​ទី​ណា​ដើម្បី​ម្ចាស់​ផ្ទះ​មាន​សុភមង្គល​នោះ។

កន្លែង​គួរ​តាំង​រូប​មង្គលការ

មនុស្ស​ជាច្រើន​បាន​គិត​ថា រូបមង្គលការ​មិន​គួរ​តាំង​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ឡើយ​ដ្បិត​នេះ​គឺ​ជា​រូប​ឯកជន។ យ៉ាងណាក្ដី គំនិត​ខាង​លើ​ក៏​មិន​ត្រឹមត្រូវ​ទាំង​ស្រុង​ដែរ ដោយ​តាំង​នៅ​បន្ទប់​ទទួល​ភ្ញៀវ​នៅ​តែ​បាន តែ​អ្នក​គួរ​រក​ជ្រុង​ឲ្យ​បាន​សមស្រប​កុំ​ឲ្យ​ប៉ះពាល់​ដល់​ហុងស៊ុយ​របស់​ម្ចាស់​ផ្ទះ។

យោង​តាម​ក្បួន​ហុងស៊ុយ​ចិន រូបថត​មង្គលការ​របស់​ប្ដីប្រពន្ធ​គួរ​ដាក់​តាំង​នៅ​ទិស​ខាង​ជើង គឺ​ល្អ​សម្រាប់​រាសី​របស់​ស្វាមី ខណៈ​នឹង​ល្អ​សម្រាប់​ប្រពន្ធ​បើ​ដាក់​តាំង​នៅ​ទិស​ខាង​ត្បូង។ ជៀសវាង​ដាក់​តាំង​នៅ​ទិស​ខាង​លិច ដែល​អាច​ធ្វើ​ឲ្យ​ការ​រក​ទទួល​ទាន​ត្រូវ​រអាក់រអួល។ ក្រៅ​ពី​នេះ​ ហាម​ដាក់​នៅ​កន្លែង​ក្ដៅ​ដូច​ជា​នៅ​ទូទឹក​កក ឬ​ម៉ាស៊ីនត្រជាក់ ដែល​អាច​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​ឈ្លោះ​ប្រកែក​គ្នា។

ក្រៅ​ពី​នេះ សម្រាប់​បន្ទប់​គេ​វិញ ភាគ​ច្រើន​ប្ដី​ប្រពន្ធ​តែងដាក់​តាំង​រូប​នៅ​លើ​ក្បាល​ដំណេក​ យ៉ាងណាក្ដី ដើម្បី​លាភ​ហូរ​ចូល​​នោះ គួរ​ដាក់​តាំង​រូប​នៅ​ខាង​ឆ្វេង​គ្រែ គឺ​ជា​ជម្រើស​ល្អ​បំផុត​ សម្រាប់​ការ​រក​ទទួល​ទាន​ក្នុង​គ្រួសារ។ ការ​ដាក់​តាំង​រូប​លើ​ក្បាល​ដំណេក នឹង​ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ​ ប្ដី​​ប្រពន្ធ​អាច​ឈ្លោះ​ប្រកែក​គ្នា៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel