ម្ដាយ​ចុង​វាយ​កូន​ប្ដី​ដល់​ស្លាប់នៅ​វៀតណាម ទទួល​ទោស​ប្រហារ​ជីវិត

  • 2022-11-29 02:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ដាយ​ចុង​ធ្វើ​អំពើហិង្សារ​លើ​កូន​របស់​ប្ដី​នៅ​វៀតណាមទទួល​ទោស​ប្រហារ​ជីវិត ខណ:​ប្ដី​ទទួល​ទោស​ចូលរួម​បិទបាំង​ការពិត​ក៏​ទទួល​ទោស​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Vnexpress បាន​រាយការណ៍​ថា តុលាការ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​កាត់​ក្ដី​ឲ្យ​ជន​ជាប់​ចោទ​ Nguyen Vo Quynh Trang ទោស​ប្រហារ​ជីវិត​ពី​បទ​សម្លាប់​មនុស្ស។

តុលាការ​បាន​វាយ​តម្លៃ​ថា របួស​ដែល​នារី​រូប​នេះ​បាន​ប្រព្រឹត្ត​លើ​កូន​មុន​របស់​ប្ដី​ខ្លួនកាល​ពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ​២០២១ ​គឺ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​កុមារី​រូប​នេះ​ទទួល​មរណភាព​ក្រោយ​មក។ នៅ​លើ​សវនាការ ជន​ដៃដល់​បាន​សារភាព​កំហុស​ និង​ទទួល​យក​ទោស​ប្រហារ​ជីវិត តែ​នាង​បាន​បន្ថែម​ថា កំឡុង​ពេល​រស់​នៅ​ជាមួយ​គ្នា ក៏​មាន​រយៈ​ពេល​ដែល​នាង​ស្រលាញ់​កូន​របស់​ប្ដី​ដូច​គ្នា។

ទាក់ទង​នឹង​ប្ដី​របស់​ជនដៃដល់ ដោយ​សារ​តែ​បាន​ចូលរួម​លាក់​បាំង​ទោស​សម្លាប់​មនុស្ស​របស់​ប្រពន្ធ​ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធគារ​ ៨​ឆ្នាំ។ នៅ​លើ​សវនាការ បុរស​ជា​ប្ដី​បាន​សុំតុលាការ​ឲ្យ​សម្រាល​ទោស​ដើម្បី​ឆាប់​បាន​ទៅ​មើល​ថែ​ទាំ​កូន​វិញ។ ការ​កាត់​ក្ដី​ខាង​លើ​ត្រូវ​បាន​បើក​​ជា​សាធារណៈ​ដោយ​មាន​មហាជន​ចូល​មើល​ជា​ច្រើន​នាក់​ចំពោះ​ទង្វើ​របស់​ម្ដាយ​ចុង​ខាង​លើ​៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម