ញាក់ត្រួសៗ តម្លៃសម្លៀកបំពាក់មួយឈុតរបស់ Queen CL មកដល់កម្ពុជាយប់មិញ

  • 2022-11-26 02:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមកដល់កម្ពុជារបស់ Queen CL (Lee Chae-Rin) កំពូលតារាចម្រៀង K-Pop របស់ប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ម៉ោង ៨យប់ កន្លងទៅនេះ នៅព្រលានយន្តហោះអន្តរជាតិកម្ពុជា។ សង្កេតឃើញ មានអ្នកគាំទ្រជាច្រើនរង់ចាំទទួលស្វាគមន៍ការមកដល់ កម្ពុជារបស់អតីតប្រធានក្រុម 2NE1 រូបនេះ។ នឹងពិតជារំភើបខ្លាំងជំនួស ប្រិយមិត្តអ្នកគាំទ្រ ដែលឈររង់ចាំ ព្រោះចង់ឃើញ Queen CL ផ្ទាល់នៅកម្ពុជា នឹងជាការអញ្ជើញមកជា លើកទី២ របស់តារាចម្រៀងកូរ៉េរូបនេះ លើទឹកដីប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា Queen CL គឺអញ្ជើញមកចូលរួមក្នុងការប្រគុំតន្ត្រីដ៏ធំមួយ របស់ក្រុមហ៊ុនឯកជនមួយកន្លែង ដែលបានអញ្ជើញរូបនាងមកចូលរួម សម្តែងរួមជាមួយតារាចម្រៀងល្បីរបស់ប្រទេសកម្ពុជាជាច្រើនរូបផងដែរ ដែលប្រព្រឹត្តទៅនៅថ្ងៃ សៅរ៍ទី ២៦ ខែវិច្ជិកា ឆ្នាំ ២០២២ ម៉ោង ៤ល្ចាច នៅ បរិវេណ OCIC ជិតរង្វង់មូល ទេពមច្ចា។

ជាក់ស្តែងក្រឡេកមកមើល តម្លៃសម្លៀកបំពាក់ដែល តារារូបនេះស្លៀក នៅព្រលានយន្តហោះមកកម្ពុជាថ្ងៃយប់មិញ សុទ្ធតែម៉ាក់ល្បី រីឯតម្លៃវិញមិនធម្មតាមានបើគិតពី តម្លៃសរុប ១ឈុត 5286.04 ដុល្លារ ខាងក្រោមមាន ៖

  • អាវក្រៅ ម៉ាក Off White (Equipment leaves bomber) តម្លៃ 3,980.00 ដុល្លារ
  • ខោជើងវែង ម៉ាក MUGLER (Tulle stir up leggings) តម្លៃ 400.00 អ៊ឺរ៉ូ ស្មើនឹង 416.58 ដុល្លារ
  • ស្បែកជើងកវែងស្បែក ម៉ាក Coperni (Bridge boot) តម្លៃ 590.00 អ៊ឺរ៉ូ ស្មើនឹង 614.46 ដុល្លារ
  • កាបូប ពណ៌ស ម៉ាក DIESEL (Mini ldr bag) តម្លៃ 275.00 ដុល្លារ ឯណោះ ចុហទម្រាំសម្លៀកបំពាកក្នុងការប្រគុំតន្ត្រីបន្តិចទៀតនេះ តើមានតម្លៃ ប៉ុន្មានដែរទៅ៕

ប្រភពរូបភាពពី៖ NEWSEN

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម