រូប​ព្រះ​អាទិត្យ​អស្ដង្គត​នឹង​បង្ហាញ​ពី​ជីវិត​របស់​អ្នក​ក្រោយ​រៀបការ

  • 2022-11-24 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​ជីវិត​របស់​អ្នក​ក្រោយ​ពេល​រៀបការ​ហើយ។

A. ខ្វះ​សុភមង្គល​ក្នុង​ជីវិត

អ្នក​ជា​មនុស្ស​ស្មោះត្រង់ មោះមុត​នៅ​ក្នុង​ជីវិត។ តែ​អ្វី​ដែល​អ្នក​ខ្វះខាត​នោះ​គឺ​ភាពបត់បែន និង​ការ​មើល​ជុំវិញ​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ។ នៅ​ពេល​មានអ្វី​ផ្លាស់​ប្ដូរ​សូម្បី​តែ​បន្តិច ក៏​អ្នក​មាន​ភាព​ពិបាក​ក្នុង​ការ​សម្រប ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រោយ​ពេល​រៀបការ ជួប​បញ្ហា​អ្វី​តែ​បន្តិច ក៏​ធ្វើ​ឲ្យ​អ្នក​​ពិបាក​ចិត្ត។

B. ជឿ​អ្នក​ដទៃ​ពេក

ក្នុង​ភ្នែក​អ្នក​ដទៃ គេ​មើល​ឃើញ​ថា អ្នក​ជា​មនុស្ស​ពូកែ​មើល​ថែ​ទាំ​ប្ដី​របស់​ប្រពន្ធ។ អ្នក​ចេះ​មើល​ថែ​ទាំង​រឿង​នៅ​ក្នុង​គ្រួសារ និង​រឿង​នៅ​ក្នុង​សង្គម ដូច​ជា​កន្លែង​ការងារ​ជា​ដើម។ យ៉ាងណាក្ដី អ្នក​ងាយ​ជឿ​សម្ដី​របស់​អ្នក​ដទៃ​ពេក មិន​ថា​ជា​គំនិត​ល្អ ឬ​អាក្រក់ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​បញ្ហា​នៅ​ក្នុ្ង​ង​គ្រួសារ​បស់អ្នក​ត្រូវ​ប៉ះពាល់​ដោយសារ​ពាក្យ​សម្ដី​អ្នក​ក្រៅ

C. មិន​សូវ​ខ្វល់​ពី​គ្នា

អ្នក​ជា​មនុស្ស​មាន​ភាព​វិជ្ជមាន​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ដោយ​រាល់​ការងារ​អ្វី​ក៏​អ្នក​ម៉ត់ចត់​ទាំង​អស់ មិន​ធ្វេសប្រហែស​នោះ​ទេ។ យ៉ាងណាក្ដី ក៏​ដោយ​សារ​តែ​រវល់​នឹង​រឿង​ការងារ​រៀង​ៗ​ខ្លួន​ច្រើន​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ពេលវេលា​ឲ្យ​គ្នា ធ្វើ​ឲ្យ​គម្លាត​របស់​អ្នក​ទាំង​ពីរ​ ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ឃ្លាត​ឆ្ងាយ។

D. លង់​ខ្លួន និង​មាន​អំនួត

អ្នក​មាន​សមត្ថភាព​ខ្ពស់ និង​ទាក់ទាញ​មនុស្ស​ជុំវិញ។ ដោយ​សារ​តែ​ការ​មាន​សមត្ថភាព​នេះ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ប្រៀប​ជាង​ប្ដី/ប្រពន្ធ​របស់​ខ្លួន ដូច​នេះ​ពេល​ខ្លះ សម្ដី​របស់​គេ​អ្នក​ស្ដាប់​មិន​ចូល​ត្រចៀក​ឡើយ។ អ្នក​តែង​គិត​ថា​អ្វី​ដែល​ខ្លួន​និយាយគឺ​​តែងតែ​ត្រូវ​ជា​និច្ច ធ្វើ​ឲ្យ​គេ​អន់​ចិត្ត​មិន​តិច​ដង​ឡើយ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម