ឪពុកម្តាយគួរជៀសវាងចំណុច៣ប្រភេទនេះ ពេលទូន្មានកូនៗឲ្យមានចិត្តកតញ្ញូក្នុងការរស់នៅ

  • 2022-11-23 03:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមពិតមានឈ្មោះជាឪពុកម្តាយគេ ពិតណាស់គឺត្រូវតែមានទំនួលខុសក្នុងជីវិតខ្ពស់ នឹងច្បាស់លាស់ដើម្បីរៀបចំអនាគតកូនៗឲ្យប្រសើរទៅថ្ងៃអនាគត។ ពិសេសសម្រាប់ការអប់រំកូនៗ នឹងការបញ្ចេះមតិមួយចំនួនក្នុងការទូន្មានកូនឲ្យក្លាយទៅជាមនុស្សល្អក្នុងសង្គម ហើយមិនធ្វើឲ្យប៉ះពាល់អ្នកដទៃ នឹងមិនគួរទាយកូនៗខ្លួនឯងទុកមុន ដោយប្រការមិនល្អ ឬចង់បានការតបស្នងគុណមកកាន់អ្នកពេលចាស់ទៅវិញឡើយ។

គួរទុកឲ្យកូនធ្វើ នឹងចំណាយពេលតបស្នងអ្នកដោយចិត្តបុណ្យ នឹងសប្បុរសជាមួយការដឹងគុណរបស់ពួកគេ ដែលទទួលបានការអប់រំយ៉ាង មានសុជីវធម៌ក្នុងការរស់នៅពោរពេញដោយមនុស្សថ្លៃថ្នូរទាំងការនិយាយ នឹងការធ្វើផងដែរ ។

កញ្ញា ចែករំលែកចំណុចដែលគួរជៀសវាងមួយចំនួនរបស់ឪពុកម្តាយដែលមិនគួរប្រើពាក្យសម្តីនឹង ទង្វើមិនល្អអប់រំកូនៗខាងក្រោម៖

១. ឪពុកម្តាយចូលចិត្តទូន្មានកូនដោយពាក្យ មិនល្អ នឹងមើលងាយកូនពេក ក្នុងគ្រួសារខ្លះ ឪពុកម្តាយប្រព្រឹត្តចំពោះកូនដោយអយុត្តិធម៌ ព្រោះអាងខ្លួនជាមនុស្សធំ នឹងលើកហេតុផលជានិច្ចជាកាលខ្លួនឯង កើតមុន ឆ្លងកាត់ច្រើន អីចឹងហើយកូនៗគ្មានសិទ្ធតបតនៅអ្វីដែលចង់និយាយ និងធ្វើ។ អ្នកគួរដឹង កុមារដែលត្រូវឪពុកម្តាយមើលងាយនឹងមានអារម្មណ៍ថាត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលលោហធាតុ។

ព្រោះកុមារមិនត្រូវបានស្រឡាញ់ដោយឪពុកម្តាយរបស់ពួកគេ នឹងបាត់បង់ជំនឿនៅក្នុងគ្រួសាររបស់ពួកគេ តាំងពីកុមារភាពហើយនឹងបង្កើតការការរារាំងរាល់សកម្មភាពដែលជាតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេចង់ធ្វើ នឹងគិតថាគេគួរតែទទួលបានការរស់នៅយ៉ាងល្អប្រសើរមួយដែលក្នុងសង្គមរបស់ពួកគេ។

២. ឪពុកម្តាយតែងតែមិនអើពើនឹងកូនរបស់ពួកគេ ទម្លាប់ និងចរិតលក្ខណៈទាំងអស់របស់កុមារគឺពិតជាត្រូវបានរៀនតាំងពីតូច ហើយការរៀនសូត្រទាំងនោះក៏ត្រូវចេញពីពីការស្តែងទង្វើ នឹងសកម្មភាពពីឪពុកម្តាយដូចគ្នា ព្រោះល្អ ឬអាក្រក់ ក្មេងនឹងត្រាប់តាមពីសកម្មភាពរាល់ថ្ងៃរបស់អ្នកមុនគេបង្អស់។ ឪពុកម្តាយខ្លះព្រងើយកន្តើយចំពោះកូននៅពេលកូនប្រព្រឹត្តខុស មិនព្រមអប់រំ ប្រៀនប្រដៅកែលម្អ តែងតែរកលេសកាន់ជើងកូន នឹងគេចវេសពីការពិត បណ្តោយឱ្យកូនប្រព្រឹត្តអំពើមិនល្អ ។ ជាលទ្ធផល កូននឹងទទួលបានពីអ្នក ហើតនៅពេលក្រោយពួកនឹងគេចការពិតនៅអ្វីដែលអ្នកចង់និយាយ នឹងចង់ឲ្យគេប្រព្រឹត្តល្អដូចគ្នា នឹងចេះតមាត់អ្នកជារឿងធម្មតា រហូតអាចចេះកុហកគេពីបញ្ហា។ ការស្រឡាញ់ឪពុកម្ដាយចំពោះកូនក៏នឹងធ្វើឲ្យអារម្មណ៍ដឹងគុណចំពោះឪពុកម្ដាយចុះខ្សោយផងដែរ។

សូម្បីតែពេលធំឡើង គេនឹងមានអារម្មណ៍ថាវាជារឿងធម្មតាសម្រាប់ឪពុកម្ដាយរបស់គេព្រោះ រឿងអាក្រក់ ឬទម្លាប់មិនល្អត្រូវបានការពារតាំងពីកុមារភាពមក ដោយអ្នក ហើយវាក៏ពិបាកកែមកឲ្យទៅជាល្អមកវិញដែរ និយាយយ៉ឫងខ្លី វាជាទម្លាប់សម្រាប់គ្រួសារគេទៅហើយ សម្រាប់រឿងអាក្រក់ៗ។

៣. ឪពុកម្តាយមិនធ្វើជាគំរូទេ ដំបូងឪពុកម្តាយគឺជាគ្រូបង្រៀនកូនៗរបស់អ្នកមុនអ្នកដទៃទាំងអស់ បន្ទាប់ពីគេចេញទៅក្រៅសង្គមដូចជា ទៅសាលារៀន មានមិត្តភក្តិ ជួបមនុស្សជុំវិញប្លែកមុខ នឹងប្រាស្រ័យទាក់ទងការងារទាំងឡាយ សម្រាប់ជីវិតពួកគេ។ ចាំថាបើបរិយាកាសក្នុងផ្ទះល្អ មានវិន័យ សម្រាប់ការអប់រំក្នុងគ្រួសារគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយសុខភាពល្អរបស់កុមារ។ ផ្ទុយទៅវិញ ប្រសិនបើឪពុកម្តាយស្តែងទម្លាប់អាក្រក់ឲ្យកូនៗមើលឃើញច្រើនជាង ទម្លាប់ល្អ មានន័យថាឪពុកម្តាយខ្លួនឯងក៏មិនកតញ្ញូចំពោះខ្លួនឯងដែរ។ វាជារឿងសមស្របហើយ ដែលកូនមើលមិនឃើញហេតុផលល្អតបមកកាន់ង្នកនឹងអ្នកដទៃ និងជាមនុស្សអកតញ្ញូជារឿងធម្មតា។

ជាពិសេសក្នុងគ្រួសារដែលមានឪពុកមើលមិនឃើញ ពីដំណើរការចិញ្ចឹមកូនឲ្យមានវិន័យ នឹងមានទម្លាប់និយាយស្តីល្អ។ ពេលខ្លះស្តាប់ទៅវាជារឿងសាមញ្ញ នឹងធម្មតាៗ ហើយមិនសំខាន់ ប៉ុន្តែសម្រាប់ ការទូន្មានដ៏ល្អ ក្នុងការស់នៅប្រចាំថ្ងៃ គឺការប្រពាក្យសម្តីល្អ នឹងដឹងពីអាកប្បកិរិយាល្អក្នុងការរស់នៅចំពោះមនុស្សជុំវិញខ្លួនគឺជារឿងសំខាន់ ដូចជា: ជួបមនុស្ស ដែលមានវ័យចាស់ជាង ត្រូវ លើកដៃ សំពះ ពេលលាគ្នា ក៏សំពះលា នឹងពេលទទួលបានអំណោយ ឬរបស់អ្វីមួយត្រូវ តែអរគុណ ពិសេសពេលនិយាយស្តី ឬធ្វើអ្វីមិនល្អ ត្រូៈចេះប្រើពាក្យសុំទោស វាជារឿងត្រឹមត្រូវបំផុតសម្រាប់ការរស់នៅ។ ធ្វើបែបនេះ ជំនួសឲ្យការប្រពាក្យស្តីបន្ទោសកូនថាជាមនុស្សរឹង តែបង្រៀនឲ្យកូនទម្លាប់ក្នុងការរស់នៅបានល្អប្រសើរ ទោះជាថ្ងៃក្រោយពួកគេមិននៅក្បែរអ្នក ក៏គេដឹងពីអ្វីល្អ នឹងអាក្រក់។ មនុស្សចាស់គួរធ្វើការងារឲ្យបានល្អពេលនៅក្មេង ហើយធ្វើជាគំរូល្អដល់កូនចៅ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម