ហេតុ​អ្វី​បាន​ជា​អ្នក​មាន​អារម្មណ៍​ថា​ធុញថប់​ក្នុង​ជីវិត?

  • 2022-11-23 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​កំពុង​ធុញថប់​នោះ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

A. មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក តប់ប្រមល់​ នៅ​មិន​សុខ​នៅ​ក្នុង​ខ្លួន​គឺ​មក​ពី​អ្នក​មាន​លុយ​មិន​គ្រប់​គ្រាន់​ក្នុង​កាយ​ចាយ​វាយ​ប្រចាំ​ថ្ងៃ។ នេះ​មិន​មែន​ក្រីក្រ​អ្វី​នោះ​ឡើយ គ្រាន់​តែ​ស្ថានភាព​នៅពេល​នេះ​របស់​អ្នក​មិន​ដូច​ពេល​​មុន ហើយ​អ្នក​មិន​ទាន់​សម្រប​ខ្លួន​បាន​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ខ្វះ​លុយ​ក្នុង​ការ​ចាយ​វាយ​នានា។

B. អ្នក​គិត​ថា​ខ្លួន​ឯង​គ្មាន​ជំនាញ​អ្វី​ពិត​ប្រាកដ​ទាល់​តែ​សោះ ដែល​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​ម្ដងម្កាល។ អ្នក​គិត​ថា​ខ្លួន​ឯង​បាត់​បង់​ឱកាស​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ដោយ​សារ​តែ​ខ្លួន​គ្មាន​ជំនាញ​ច្បាស់លាស់។ អ្នក​ស្ដាយ​ក្រោយ​ដែល​ខ្លួន​ឯង​មិន​បាន​ខំប្រឹង​កាល​នៅ​រៀន ហើយ​​ពេល​នេះ ធ្វើ​ឲ្យ​ខ្លួន​អន់​ថយ​ជាង​គេ។

C. អ្នក​ទើប​តែ​បែក​បាក់​ពី​ចំណង​មនោសញ្ចេតនា​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ចិត្ត​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ។ អ្នក​ធ្លាប់​តែ​ជា​មនុស្ស​មាន​សុភមង្គល តែ​នៅ​ពេល​បាត់​បង់​រូប​គេ ធ្វើ​ឲ្យ​អ្នក​ហាក់​បាត់​បង់​អ្វី​ម្យ៉ាង​ដែល​មិន​អាច​យក​បាន​មក​វិញ ហើយ​គ្មាន​អ្វី​ជំនួស​បាន​ឡើយ។

D. គោលដៅ​ធំ​ៗ​មួយ​ចំនួន​ដែល​អ្នក​បាន​គ្រោង​ទុក​ជា​យូរ​មក​ហើយ​នោះមិន​ទាន់​បាន​សម្រេច​ភាគ​ច្រើន​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​គិត​ថា​ខ្លួន​​អន់​ខ្សោយ​ណាស់។ សូម​កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ខ្លាំង​ពេក ដោយអ្នក​ដទៃ​ទៀត​ក៏​មិន​មែន​សុទ្ធ​តែ​អាច​សម្រេច​បាន​គោល​ដៅ​របស់​ខ្លួន​ទាំង​អស់​ដែរ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel