ជាប់​គ្រាប់​កាំភ្លើង​ក្នុង​បំពង់​ក ៧៧ឆ្នាំ តែ​មិន​ដឹង​ខ្លួន

  • 2022-11-22 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​តា​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ដឹង​ខ្លួន​ថា លោក​បាន​រស់​នៅ​ជាមួយ​គ្រាប់​កាំភ្លើង​ក្នុង​បំពង់​ក​ជិត ៨០​ឆ្នាំ​មក​នេះ។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា លោក​តា​ម្នាក់​ត្រកូល Zhao អាយុ ៩៥​ឆ្នាំ មក​ពី​ខេត្ត Sandong បាន​ធ្លាក់​ពី​សំយ៉ាប​ផ្ទះ​ចុះ​មក​ ធ្វើ​ឲ្យក្រុម​គ្រួសារ​របស់​លោក​ព្រួយ​បារម្ភ​ជា​ខ្លាំង។ ដំ​បូង​ឡើយ​ លោក​តា​មិន​មាន​អារម្មណ៍​អ្វី​ទាំង​អស់ តែ​ក្រោយ​មក​ លោក​បាន​ប្រាប់​ទៅ​កូន​ៗ​របស់​ខ្លួន​ថា លោក​មាន​អារម្មណ៍​ថា​ឈឺ​ក ទើប​កូន​ៗ​យក​លោក​តា​មក​ថត​ពិនិត្យ​នៅ​ពេទ្យ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នោះ​គឺ ក​លោក​គ្មាន​ស្នាម​របួស​អ្វី​ទាំង​អស់ បែរ​ជា​ថត​ឃើញ​គ្រាប់​កាំភ្លើង​មួយ​ទៅ​វិញ។

នៅ​ពេល​នេះ លោក​តា​អាយុ ៩៥​ឆ្នាំ​​ទើប​ប្រាប់​ថា លោក​តា​ធ្លាប់​ធ្វើ​ទាហាន​កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ ហើយ​ធ្លាប់​ត្រូវ​រង​គ្រាប់​កាំ​ភ្លើង​ច្រើន​ដង ទើប​មិន​ដឹង​ថា គ្រាប់​នេះ​បន្សល់​តាំង​ពី​ពេល​ណា។ លោក​គិត​ថា លោក​ត្រូវ​គ្រាប់​នេះ នៅ​ឆ្នាំ ១៩៤៤។

ក្រោយ​ពេល​ពិនិត្យ​រួច វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា គ្រាប់​កាំភ្លើង​ស្ថិត​ក្នុង​សរសៃ​ឈាម​ធំ និង​មិន​ប៉ះពាល់​ឡើយ ដោយ​ពេទ្យ​ថា​យល់​ល្អ​មិន​គួរ​វះកាត់​ចេញ​ឡើយ។ លោក​តា​ក៏​យល់​ស្រប​នឹង​មតិ​ខាង​លើ ព្រោះ​លោក​បាន​រស់​ជាមួយ​គ្រាប់​កាំភ្លើង​នេះ ៧៧​ឆ្នាំ​មក​ហើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម