តើទិសហុងស៊ុយណា នឹងជួយឲ្យអ្នកបង្កើនលាភសក្ការៈបានច្រើន
- 2022-11-21 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទិសហុងស៊ុយណា នឹងជួយឲ្យអ្នកបង្កើនលាភសក្ការៈបានច្រើន
តើអ្នកស័ក្ដិសមនឹងទិសហុងស៊ុយមួយណាដើម្បីបង្កើនលាភសំណាង?
១. ខាងកើត
ទិសនាំសំណាងរបស់អ្នកគឺទិសខាងកើត។ នេះគឺជាទិសដែលជួយឲ្យបង្កើនសមត្ថភាពបានខ្ពស់បំផុត។ សម្រាប់អ្នករកទទួលទានជំនួញខ្លួនឯង ទិសនេះគឺជាទិសដែលនាំឲ្យមានអតិថិជនច្រើន។ តុធ្វើការ ឬគ្រែរបស់អ្នកបើបែរទៅទិសនេះគឺល្អបំផុត។
២. ខាងជើង
ទិសនាំលាភរបស់អ្នកគឺទិសខាងជើង។ បើអ្នកមានគេហដ្ឋានបែរទៅទិសនេះ កិច្ចការជាច្រើនរបស់អ្នកនឹងរលូនល្អ។ រាល់ពេលធ្វើដំណើរទៅណាមកណា បើអ្នកផ្ដើមចេញពីទិសនេះ ក៏នឹងជោគជ័យការងារច្រើនជាទីគាប់ចិត្ត។
៣. ខាងត្បូង
ទិសដែលនាំឲ្យអ្នកជឿជាក់នោះគឺខាងត្បូង។ អ្នកជាមនុស្សស្លូតបូតទៀងត្រង់ ដោយមិនរអ៊ូរទាំច្រើន។ ខួរក្បាលអ្នកឆាប់រហ័ស ឆាប់ចាប់បានជាងអ្នកដទៃ។ នៅពេលតម្រង់ក្បាលដំណេកមកទិសនេះ ជួយឲ្យអ្នកស្រស់ស្រាយ និងស្រស់បស់ក្នុងខ្លួន។
៤. ខាងលិច
ខាងលិចគឺជាទិសហុងស៊ុយរបស់អ្នក។ នៅពេលអ្នកបែរទៅទិសនេះ ពេលព្រះអាទិ្យលិច ធ្វើឲ្យអ្នកមានថាមពលកាន់តែខ្ពស់ គិតអ្វីក៏បានគ្រប់ជ្រុងជ្រោយ។ ជំនួញ អាជីវកម្ម ផ្លូវជិត ផ្លូវឆ្ងាយ គួររើសយកទិសនេះដើម្បីចាប់ផ្ដើម បើចង់ទទួលបានផលជាទីគាប់ចិត្ត៕