ចំណុច​អ្វី​ធ្វើ​ឲ្យ​សង្សារ​លង់​ស្រលាញ់​អ្នក​ខ្លាំង?

  • 2022-11-21 07:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ ចំណុច​ណា​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ស្រលាញ់​អ្នក​ខ្លាំង​នោះ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

A. អ្នក​ជា​មនុស្ស​រឹងមាំ​ខ្លាំង បើ​ធៀប​នឹង​អាយុ អ្នក​ចាស់​ទុំ និង​ចេះ​គិត​វែង​ឆ្ងាយ​ជាង​មិត្ត​រួម​ស្រករ​ច្រើន។ អ្នក​នាំ​មក​នូវ​ឲ្យ​គេ​កក់​ក្ដៅ និង​អាច​ជឿ​ទុក​ចិត្ត​បាន​ពេល​នៅ​ក្បែរ តែ​មិន​មាន​អារម្មណ៍​ថា​តឹងតែង​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​អ្នក​ខ្លាំង។

B. សង្សារ​ស្រលាញ់​អ្នក​តាំង​ពី​ជួប​លើក​ដំបូង បែប​ស្នេហា​ផ្លេក​បន្ទោរ​ ឃើញ​ភ្លាម​ ស្រលាញ់​ភ្លែត។ គេ​មិន​មែន​ហេតុផល​អ្វី​ច្រើន​ដើម្បី​ស្រលាញ់​អ្នក​នោះ​ឡើយ ដោយ​គេ​ក៏​មិន​យល់​ពី​បេះដូង​ខ្លួន​ឯង​ដូច​គ្នា។ គ្រាន់​តែ​ដឹង​ថា អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​គេ​ពេញ​ចិត្ត​ប៉ុណ្ណោះ។

C. អ្នក​ជា​មនស្ស​ដែល​អាច​និយាយ​បាន​ថា​ស្ទើរ​តែ​ល្អ​ឥត​​ខ្ចោះ គ្មា​ន​ជ្រុង​មួយ​ណា​នៃ​ជីវិត​ដែល​អ្នក​មិន​ចេះ​នោះ​​ឡើយ។ អ្នក​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​តិច​ទេ​ ដែល​ច្រណែន​នឹង​ជីវិត​របស់​អ្នក។ ដោយ​សារ​តែ​អ្នក​លេច​ធ្លោ​ពេក​ ធ្វើ​ឲ្យ​សង្សារ​ចាប់​អារម្មណ៍​អ្នក​ខ្លាំង ដោយ​គេ​ភ័យ​ខ្លាច​ថា នឹង​មាន​អ្នក​ដទៃ​ចង់​បាន​អ្នក​ដូច​គ្នា។

D. អ្នក​ចិត្ត​ល្អ​ជា​ទី​បំផុត ហើយ​រួសរាយ​រាក់ទាក់។ អ្នក​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​នៅ​ក្បែ​រ​ខ្លួន ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ដោយ​មិន​ទាមទារ​បាន​វិញ​នូវ​អ្វី​ទាំង​អស់។ ដោយ​សារ​មើល​ឃើញ​ទឹក​ចិត្ត​ដ៏​ល្អ​របស់​អ្នក​ ធ្វើ​ឲ្យ​គេ​ដឹង​ថា គេ​អាច​ដើរ​ផ្លូវ​យូរ​អង្វែង​ជាមួយ​អ្នក​បាន៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម