តើ​អ្នក​មាន​វាសនា​យក​បាន​ប្ដី ប្រពន្ធ​ជា​មនុស្ស​ល្អ​ដែរ ឬ​ទេ?

  • 2022-11-21 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​អ្នក​មាន​និស្ស័យ​យក​បាន​គូ​អនាគត​ជា​មនុស្ស​ល្អ ឬ​អត់​ សូម​ជ្រើស​យក​ចម្លើយ​មួយ​​ខាង​ក្រោម។

១. អ្នក​នឹង​ជួប​បាន​មនុស្ស​ស្មោះ​ត្រង់ និង​រ៉ូមេនទិក។ គេ​នឹង​នាំ​យក​ជីវិតស្រស់​បំព្រង​មក​ឲ្យ​អ្នក ក្រោយ​ពេល​អ្នក​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា។ គេ​ជា​មនុស្ស​ចេះគិត​វែងឆ្ងាយ រឿង​ចាយ​វាយ ដោយ​មិន​ខ្ជះខ្ជាយ​សោះ​ឡើយ តែ​គេ​ក៏​មិន​រិះថាំ​ចំពោះ​អ្នក​ដែរ ដោយ​អ្នក​ចង់​បាន​អ្វី​ គេ​នឹង​តាម​ចិត្ត​អ្នក​ជា​និច្ច។

២. អ្នក​នឹង​យក​បាន​គូស្រករ​ដែល​មាន​សមត្ថភាព​រក​លុយ​បាន​ខ្ពស់។ មិន​ថា​អ្នក​ជា​ស្រី​ ឬ​ប្រុស អ្នក​មាន​​រូប​សម្បត្តិ​ទាក់​ភ្នែក​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​អ្នក​តែង​មាន​គេ​តាម​ចាប់​អារម្មណ៍​ជា​និច្ច។ ដោយ​សារ​ហេតុ​នេះ​ហើយ អ្នក​មាន​ជម្រើស​ច្រើន​នៅ​ពេល​រើស​យក​គូ ហើយ​អ្នក​នឹង​រើស​យក​អ្នក​ដែល​មាន​សមត្ថភាព​រក​លុយ។

៣. អ្នក​នឹង​រក​បាន​គូស្រករ​ដែល​យកចិត្ត​ទុកដាក់​នឹង​អ្នក​ជាទី​បំផុត ដោយ​អ្នក​ចង់​បាន​អ្វី ក៏​គេ​តាម​ចិត្ត​អ្នក​ជា​និច្ច។ បុណ្យ​របស់​អ្នក​នឹង​ជួយ​ឲ្យ​មាន​សេចក្ដី​ជា​ទី​បំផុត ក្រោយ​ពេល​រៀបការ​រួច។ រាល់​សកម្មភាព​របស់​គេ​នឹង​តែង​គិត​ដល់​អ្នក​មុន​គេ​ជា​និច្ច។

៤. អ្នក​ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ រ៉ូមេនទិក និង​ចង់​សាងសង់​គ្រួសារ​មួយ​ជាមួយ​ដៃ​គូ​របស់​អ្នក។ ថ្ងៃ​អនាគត អ្នក​នឹង​រៀបការ​នឹង​មនុស្ស​ពូកែ តែ​មិន​មែន​ជា​អ្នក​មាន​ស្រាប់​នោះ​ឡើយ ដោយ​អ្នក​នឹង​ត្រូវ​ចាប់​ដៃ​គ្នា​ដើម្បី​រក​លុយ​ជាមួយ​គ្នា៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម