កូន​ស្រី Donald Trump ពាក់​ចិញ្ចៀន​ពេជ្រ ១.៥​លាន​ដុល្លារ​ថ្ងៃ​រៀបការ

  • 2022-11-21 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំនួញ​ស្រី Tiffany Trump បាន​បង្កើន​ទំហំ​ពេជ្រ​នៃ​ចិញ្ចៀន​រៀបការ​របស់​នាង ក្រោយ​ពេល​ពេញ​ចិត្ត​គ្រាប់​ពេជ្រ​ថ្មី​ជាង។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Mirror បាន​រាយការណ៍​ថា​ អ្នក​ជំនួញ​ស្រី Tiffany Trump កូន​ស្រី​របស់​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump ទើប​តែ​ធ្វើ​ពិធី​រៀបការ​ហើយ​ថ្មី​ៗ​នេះ ជាមួយ​កូន​កំលោះ​ឈ្មោះ Michael Boulos។

កូន​ក្រមុំ​អាយុ ២៩​ឆ្នាំ និង​កូន​កំលោះ​អាយុ ២៥​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លៀក​ឈុត​ពី​ប្រេន​លំដាប់ Elie Saab នៅ​ភូមិគ្រឹះ Mar-a-Lago របស់​ឪពុក​ខ្លួន។ កាល​ពី​ឆ្នាំ​មុន កូន​កំលោះ​បាន​សុំ​កូន​ក្រមុំ​រៀបការ​នៅ​សេតវិមាន ជាមួយ​ចិញ្ចៀន​តម្លៃ​១.២​លាន​ដុល្លារ ទំហំ​១៣​ការ៉ាត់។

យ៉ាងណាក្ដី បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​រៀបការ​របស់ខ្លួន ពេជ្រ​របស់​ចិញ្ចៀន​នេះ​ត្រូវ​បាន​ប្ដូរ​មក​ទំហំ​ធំ​ជាង​ ជាមួយ​តម្លៃ១.៥​លាន​ដុល្លារ ដោយ​ពេជ្រ​នេះ​មាន​កម្រិត VVS1៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម