អាយុ ៤៦ឆ្នាំ ចៀវៃ ប្រាប់វិធីញ៉ាំអាហារពេលព្រឹកឲ្យក្មេងស្អាតដូចអាយុ ២០ឆ្នាំ
- 2022-11-18 05:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ ៤៦ឆ្នាំ ចៀវៃ ប្រាប់វិធីញ៉ាំអាហារពេលព្រឹកឲ្យក្មេងស្អាតដូចអាយុ ២០ឆ្នាំ
កំពូលតារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin បានបង្ហើបថា សម្រាប់អាហារពេលព្រឹក ញ៉ាំតិចគឺប្រសើរចំពោះសុខភាព និងសម្រស់។
ឈានចូលវ័យ ៤៦ឆ្នាំ ជិតចូល៤៧ឆ្នាំ តារាសម្ដែងស្រីលំដាប់ A តៃវ៉ាន់ Ruby Lin នៅតែជាសិល្បការិនីជួរមុខក្នុងសិល្បៈ ដោយទាំងសម្រស់ និងរាងគឺនៅស្អាតមិនចាញ់កាលទើបចូលសិល្បៈកាលពីជាង ២០ឆ្នាំមុន។
បង្ហើបពីតិចនិកថែរក្សា សម្រស់ និងសុខភាព អ្នកម្ដាយកូនមួយបានបង្ហើបថា ក្រៅពីប្រើប្រាស់គ្រឿងសំអាងដើម្បីរក្សាសំណើមឲ្យស្បែកនោះ របបអាហារក៏ជាកត្តាដែលធ្វើឲ្យនាងរក្សាបានរាង និងសម្រស់ស្រស់ស្អាតយួរដូចគ្នា។
តួរឿងព្រះនាងយេយេ បានឲ្យដឹងថា ដើម្បីកុំឲ្យឆាប់ចាស់ វេជ្ជបណ្ឌិតរបស់នាង បានកំណត់ឲ្យនាងញ៉ាំអាហារពេលព្រឹកស្រាល គឺកាន់តែស្រាលកាន់តែប្រសើរ ដោយព្រឹកខ្លះ នាងទទួលទានតែស៊ុតពីរគ្រាប់ក៏មាន។
ក្រៅពីនោះ នាងក៏ញ៉ាំស៊ុតផ្ទាប់ជាមួយផ្លែប័រជាដើម ដើម្បីបង្កើនប្រតេអ៊ីន។ នាងតែងជៀសវាង អាហារធ្ងន់ៗដូចជាបាយ និងមីនៅពេលព្រឹក ព្រោះធ្វើឲ្យនាងធីងធោង។ នាងបានឲ្យដឹងថា ការញ៉ាំបែបនេះ ធ្វើឲ្យនាងស្រាលខ្លួន និងក្មេងជាងវ័យ៕