បើដាច់លុយពេលសុខចិត្តអត់ ហាមដាច់ខាតប្រើរបស់ទាំងនេះមួយទឹក
- 2023-08-21 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើដាច់លុយពេលសុខចិត្តអត់ ហាមដាច់ខាតប្រើរបស់ទាំងនេះមួយទឹក
ដើម្បីជៀសវាងរឿងមិនល្អកើតឡើង អ្នកមិនគួរប្រើរបស់ទាំងនេះមួយទឹកជាដាច់ខាត។
១. ហឹងដូនតា ជំនាងផ្ទះ
គេជឿជាក់ថា រាល់ហឹងនីមួយៗ ក្រោយពេលប្រើម្ដងហើយ គឺសុទ្ធតែមានម្ចាស់ទាំងអស់ ទោះបីជាលែងប្រើទៀតក៏ដោយ។ ដូចនេះហើយ អ្នកមិនអាចយកហឹងដែលប្រើហើយមកប្រើឡើងវិញនោះទេ ត្បិតម្ចាស់ចាស់ និងម្ចាស់ថ្មី នឹងឈ្លោះប្រកែកគ្នា ដែលធ្វើឲ្យអ្នកមិនត្រឹមតែមិនទទួលលាភសក្ការៈនោះទេ គឺខ្សត់ខ្សោយជាងមុនទៅទៀត។
២. កញ្ចក់
កញ្ចក់ត្រូវបានគេជឿថាជាវត្ថុមានជីវិតនៅក្នុងក្បួនហុងស៊ុយបុរាណចិន។ ក្រៅពីទុកឆ្លុះមើល កញ្ចក់ក៏ត្រូវបានប្រើក្នុងគោលបំណងរក្សាលំនឹងនៅកន្លែងដែលវាដាក់តាំង។ ទោះបីជារើទៅកន្លែងផ្សេងក៏ដោយ ក៏ញាណកញ្ចក់នៅតែឈរនៅកន្លែងទីមួយដែលខ្លួនស្នាក់នៅដែរ ដែលធ្វើឲ្យមិនចម្រុងចម្រើនដល់អ្នកប្រើក្រោយនោះទេ។
៣. អំបោស ប្រដាប់ជូតចាស់
អំបោស និងប្រដាប់ជូតផ្ទះចាស់គឺជារបស់បោសសំអាតថាមពលល្អ របស់ម្ចាស់មុន ដូចនេះនៅពេលអ្នកយករបស់ចាស់គេមកប្រើ ហាក់ដូចអ្នកយករឿងមិនល្អមកដាក់ខ្លួន។ ទោះបីជារបស់ទាំងនេះនៅថ្មីយ៉ាងណាក៏អ្នកមិនគួរស្ដាយ ហើយយកមកប្រើនោះទេ៕