នារីៗដែលស្រលាញ់ស្បែក ត្រូវថែសម្រស់តាមវិធីនេះពេលទៅមើលគេលេងកីឡាកណ្តាលថ្ងៃ
- 2022-11-14 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីៗដែលស្រលាញ់ស្បែក ត្រូវថែសម្រស់តាមវិធីនេះពេលទៅមើលគេលេងកីឡាកណ្តាលថ្ងៃ
ពេលទៅគេលេងកីឡា នារីៗជាច្រើនតែងបារម្ភពីបញ្ហាស្បែកព្រោះរងកម្តៅខ្លាំងពេក។ ខាងក្រោមនេះ ជាតិចនិកងាយៗដែលមិត្តនារីអាចធ្វើបាន។
១. លាបឡេការពារកម្តៅថ្ងៃ
ស្បែកពេលត្រូវកម្តៅថ្ងៃខ្លាំងពេកនឹងធ្វើឲ្យស្ងួត ហើយខ្មៅស្រអាប់។ ដូច្នេះ នារីៗគួរលាបឡេការពារកម្តៅថ្ងៃដែលមាន SPF ខ្ពស់ក្នុងការទប់ស្កាត់ស្បែកចាកចេញពីពន្លឺព្រះអាទិត្យបានយ៉ាងល្អ ។
២. ពាក់មួកឬបាំងឆ័ត្រ
វិធីនេះក៏ជួយថែរក្សាស្បែកពីកម្តៅព្រះអាទិត្យបានដែរ។ ងាយៗតែមានប្រសិទ្ធភាព មិនរញ៉េរញ៉ៃច្រើនថែមទៀតផង។
៣. ខាត់ស្បែក
ពេលចេញក្រៅ ស្បែកតែងរងធូលី កម្តៅដែលនាំឥ្យស្បែកឆាប់ឡើងស្រអាប់ជាទីបំផុត។ ហេតុនេះ គួរខាត់ស្បែកចេញយ៉ាងហោច ១-៣ ដង ក្នុងមួយសប្តាហ៍ ដើម្បីបានស្បែកដែលស្រស់ថ្លា មានសំណើម ។