ចំណុចសំខាន់ៗ របស់ព្រះអង្គម្ចាស់ Abdul Mateen ដែលធ្វើឲ្យស្រីៗបាក់ចិត្តទ្រង់មិនដឹងខ្លួន

  • 2022-11-14 04:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម យាងបើកយន្តហោះ B787 ដោយព្រះអង្គផ្ទាល់មកកាន់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្នុងនោះផងដែរ យើងក៏បានឃើញថា ព្រះអង្គម្ចាស់ Abdul Mateen ដែលជាបុត្រា ក៏អមដំណើរបិតារបស់ខ្លួន ក្នុងដំណើរមកកម្ពុជាដែរ។

ដោយឡែករូបភាពរបស់ព្រះអង្គម្ចាស់ Abdul Mateen ត្រូវបានគេចែករំលែកពាសពេញបណ្តាញសង្គម ដោយសារតែភាពស្រស់សង្ហារបស់ទ្រង់ បានធ្វើអោយមហាជន និងនារីកម្ពុជាជាច្រើននាក់ នាំគ្នាធ្លាក់ក្នុងអន្លង់ស្នេហ៍។ ព្រះអង្គម្ចាស់ព្រុយណេ Abdul Mateen ប្រសូតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ នៅក្នុងរាជធានី បានដាស៊េរី បេហ្កាវ៉ាន់ (Bandar Seri Begawan)។ ព្រះអង្គ គឺជាបុត្រទី១០ និងជាបុត្រាទី៤ របស់ព្រះចៅស៊ូលតង់ព្រុយណេ Hassanal Bolkiah។

កញ្ញា ចែករំលែកជីវប្រវត្តិសង្ខេប ខាងក្រោមនេះជាចំណុចសំខាន់ៗដែលគួរដឹងពីព្រះអង្គម្ចាស់ Abdul Mateen ដែលធ្វើឲ្យស្រីបាក់ចិត្តលង់ស្រលាញ់ទាំងទ្រង់មិនដឹងខ្លួន៖

  • ព្រះអង្គម្ចាស់ Abdul Mateen បានបញ្ចប់ការសិក្សាថ្នាក់បឋម និងវិទ្យាល័យ នៅក្នុងប្រទេសព្រុយណេ។ នៅឆ្នាំ២០១១ ព្រះអង្គបានបញ្ចប់ការសិក្សាផ្នែកយោធានៅឯសាលា យោធា Royal Military Academy Sandhurst ក្នុងចក្រភពអង់គ្លេស ហើយព្រះអង្គបានចាប់ផ្ដើមអាជីពយោធានៅក្នុងជួរកងទ័ពអង់គ្លេសក្នុងឆ្នាំ២០១០ និងត្រូវបានដំឡើង តំណែងជាវរសេនីយត្រី នៅឆ្នាំ២០២១។

-នៅឆ្នាំ២០១៦ ព្រះអង្គម្ចាស់ Mateen ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ជំនាញការសិក្សាអន្តរជាតិ និងការទូតពីសាកលវិទ្យាល័យ University of London។ ព្រះអង្គក៏ ទទួលបានការបណ្ដុះបណ្ដាលជំនាញពីឡុតបើកឧទ្ធម្ភាគចក្រ ការប្រយុទ្ធបែបកុម៉្មង់ដូ និងលោតឆត្រយោងផងដែរ។

  • នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ GQ Thailand នៅពេលមានព្រះជន្ម ២៤វស្សា ព្រះអង្គម្ចាស់ Mateen បានមានបន្ទូលថា ព្រះអង្គមិនចូលចិត្តដេកសប្បាយ ចាយវាយទ្រព្យសម្បត្តិរបស់ព្រះបិតាឡើយ។ ព្រះអង្គចូលចិត្តជីវិតបែបសាមញ្ញ និងចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ព្រមទាំងចូលចិត្តលេងកីឡាដូចជាវាយកូនហ្គូល ប្រដាល់ ជិះសេះ និងបាល់ទាត់ជាដើម ដែលព្រះអង្គចាត់ទុកកីឡាករ David Beckham ជានិមិត្តរូប។

  • ព្រះអង្គបានចាត់ទុកខ្លួនជាឪពុករបស់សត្វខ្លា ដ្បិតចូលចិត្ត ចិញ្ចឹមសត្វខ្លាពណ៌សមួយក្បាល និងខ្លារខិនមួយក្បាល ហើយជារឿយៗព្រះអង្គតែងតែបង្ហោះរូបភាពជាមួយសត្វទាំងនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម Instagram របស់អ្នកព្រះអង្គដែល មានអ្នកតាមដានជាង ២.៣លាននាក់។

សូមបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់មិនមែនមានតែភាពស្រស់សង្ហាតែមួយមុខនោះទេ តែបើនិយាយពីសមត្ថភាព និងចំណេះដឹងវិញ គឺអាចនិយាយបានថា ទ្រង់ជាមនុស្សពូកែ ហើយទ្រង់៉កជនរបស់ទ្រង់គឺចូលចិត្តរស់នៅបែបសាមញ្ញ នឹងមិនពឹងផ្អែកទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់ព្រះបិតាទ្រង់ឡើយ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម