នារី​ចាក់​ Filler មាត់​៣២​ដង ចង់​បាន​ចង្ការ​វែង​ និង​ស្រួច​ជាង​គេ​លើ​លោក

  • 2022-11-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​មក​ពី​ប្រទេស Bulgaria មាន​គម្រោង​ចង់​បាន​ចង្ការ​វែង និង​ស្រួច​ជាង​គេ​លើ​លោក ក្រោយ​ពេល​នាង​បាន​បំពេញ​បំណង​ចាក់​មាត់​ធំ ដោយ​បញ្ចូល Filler ៣២​ដង។

កាល​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Mirror បាន​រាយការណ៍​ថា នារី​ឈ្មោះ Andrea Ivanova មក​ពី​ប្រទេស Bulgaria ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា​នារី​មាន​មាត់​ធំ​ជាង​គេ​លើ​ពិភពលោក ក្រោយ​ពេល​នាង​ចាក់​បញ្ចូលសារជាតិ filler ចូល​ក្នុង​មាត់​ចំនួន ៣២​ដង អស់​លុយ​ប្រមាណ ៩១០០​ដុល្លារ។ គោល​បំណង​របស់​នាង​គឹ​ចង់​មាន​មាត់​ស្អាត​ដូច​តុក្កតា Bratz។

យ៉ាងណាក្ដី​ គោល​បំណង​របស់​នាង​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​នោះ​ឡើយ ដោយ​កាល​ពី​ខែ​មុន នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន នារី​វ័យ​ក្មេង​រូប​នេះ ចាប់​ផ្ដើម​ចាក់​សារជាតិ​ដដែល​ចូល​ក្នុង​ចង្ការ​ និង​ថ្គាម​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​ចង្ការ​វែង​ជាង​គេ​លើ​លោក។ នាង​ចង់​បាន​រហស្សនាម អ្នក​មាន​ចង្ការ​វែង​ជាង​គេ​លើ​លោក។

“ខ្ញុំ​កំពុង​ស្រលាញ់​មាត់​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​កំពុង​ចង់​បំបែក​កំណត់​ត្រាថ្មី​ពី​ចង្ការ​មួយ​បន្ថែម​ទៀត” នារី​វ័យ​២៥​ឆ្នាំ​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន។ តាម​នោះ​ដែរ នាង​ចាប់​ផ្ដើម​ចាក់​មាត់​ពី​ឆ្នាំ ២០១៨​ មក​ទល់​ពេល​នេះ​គឺ​ចាក់​បាន​ចំនួន ៣២​ដង៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel