ខ្ជិល២យ៉ាងដែលកាន់តែខ្ជិល អ្នកកាន់តែសុខ គ្មានអ្នកណាស្អប់ឈ្នានីស
- 2023-08-28 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ជិល២យ៉ាងដែលកាន់តែខ្ជិល អ្នកកាន់តែសុខ គ្មានអ្នកណាស្អប់ឈ្នានីស
ខុសពីការខ្ជិលដទៃ ការខ្ជិលទាំងពីរខាងក្រោមនេះ មានតែជួយឲ្យកាន់តែសុខ មានតែគេស្រលាញ់រាប់អានចូលចិត្ត។
១. ខ្ជិលមាត់ក៖ និយាយដើមគេ
មុនពេលនិយាយដើម ឬនិយាយអាក្រក់ពីគេសូមគិតឲ្យបានយ៉ាងតិចពីរដងថា ខ្លួនឯងល្អគ្រប់ដប់ហើយ ឬនៅ។ ប្រសិនបើខ្លួនឯងក៏នៅមានចន្លោះខ្វះខាតនោះ សូមកុំនិយាយអាក្រក់ពីគេ។ យើងមិនដឹងច្បាស់ឡើយពីអត្ថន័យពីក្រោយនៃទង្វើរបស់ពួកគេ ដូចនេះហើយបើយើងវាយតម្លៃទាំងមិនដឹងអ្វីសោះ គឺខុសហើយ។ ការខ្ជិលនិយាយដើមគេ មិនត្រឹមតែជួយចម្រុងចម្រើននោះទេ ក៏ជួយកាត់បន្ថយបាបដល់អ្នកដូចគ្នា ដូចនេះហើយ កាន់តែខ្ជិលនិយាយដើមគេ កាន់តែប្រសើរ។
២. ខ្ជិលចង្អុល៖ បញ្ជារគេ
នៅលើលោកនេះ ប្រសិនបើគ្រប់គ្នា គិតតែរឿងខ្លួនឯង បែបគ្មានការឈ្លោះប្រកែកអ្វីកើតឡើងនោះទេ។ ណាស់តែរឿងខ្លួនឯង គិតមិនទាន់គ្រប់ជ្រុងជ្រោយផង តែពូកែគិតរឿងអ្នកដទៃ។ ខ្លះចេះដឹងរឿងគេមិនទាន់គ្រប់គ្រាន់ទេ គឺបញ្ជារគេឲ្យធ្វើតាមចិត្តខ្លួនទៀត ទើបអស់ចិត្ត។ នៅពេលគេមិនព្រមធ្វើតាមខ្លួនក៏ក្ដៅក្រហាយ។ តើអ្នកគិតខ្លួនជានរណា ដែលតម្រូវឲ្យគេស្ដាប់តាមអ្នកនោះ។ កាត់បន្ថយ ការបញ្ជារគេតាមចិត្តខ្លួនចង់ នោះអ្នកនឹងបានធូរស្រាលទាំងផ្លូវចិត្ត និងផ្លួវកាយ។ អារម្មណ៍ក៏ល្អ កាយក៏មិនហត់ដូចគ្នា៕