ម៉ូដ​ខោ​អាវ​ធ្វើ​ការ​អូហ្វីស​មិត្ត​ៗនារី​គួរ​ជៀសវាង បើ​មិន​ចង់​មើល​ទៅ​អាក្រក់​ជាង​មុន

  • 2022-11-01 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ធ្វើ​ការ​នៅ Office គួរ​ជៀសវាង​ម៉ូដ​ខោអាវ​ខាង​ក្រោម ត្បិត​វា​មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​មើល​​ទៅ​ខ្វះ​ភាព​ជំនាញ​នោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មិន​ស្អាត​ដូច​គ្នា។

១. អាវ​បែប​រោម

ទោះ​បី​ជា​អាវ​មាន​រោម​ពេល​ខ្លះ​មើល​ទៅ​ប្លែក​ភ្នែក និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ពិត តែ​មើល​យូរ និង​ស៊ាំ​ភ្នែក និង​រញ៉េរញ៉ៃ។ បន្ថែម​ពី​នេះ អាវ​ម៉ូដ​បែប​នេះ​ក៏​ស័ក្ដិសម​នឹង​កម្មនានា ក៏​ដូច​ជា​ការ​ដើរ​លេង​ច្រើន​ជាង​បរិស្ថាន​ការងារ​ផង​ដែរ។

២. អាវ​បែប​ស្បៃខ្មៅ

នេះ​គឺ​ម៉ូដ​អាវ​អាច​នាំ​ឲ្យ​មាន​មនុស្ស​និយាយ​មិន​ល្អ​ពី​អ្នក​ត្បិត​ម៉ូដ​អាវ​នេះ​ភាគ​ច្រើន​នឹង​ល្ហល្ហេវ។ បន្ថែម​ពី​នេះ អាវ​ម៉ូដ​នេះ​ក៏​ជា​អាវ​ដែល​ពិបាក​គួប​ផ្សំ​ បើ​ផ្សំ​មិន​ត្រូវ​ នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ឆ្គង​ចាស់​ជាង​វ័យ។

៣. អាវ​ផ្កា​ញឹក

អាវ​ផ្កា​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ដូច​ជា​អ្នក​ប្រកប​របរ​ខ្លួន​ឯង​ច្រើន​ជាង​ អ្នក​ធ្វើ​ការ។ ដូច​នេះ​ ប្រសិន​បើ​អ្នក​តម្រង់​រូបភាព​ទៅ​កាន់​អ្នក​ជំនាញ​ធ្វើ​ការ​នោះ អ្នក​អាច​ធីប​ម៉ូដ​អាវ​នេះ​បាន។

៤. អាវ​បត់​ភ្លីច្រើន​ជាន់

នេះ​គឺ​ជ​ប្រភេទ​អាវ​ពិបាក​អ៊ុត​បំផុត ទោះ​ព្យាយាម​អ៊ុត​យ៉ាង​ណា​ក៏​នៅ​តែ​មើល​ឃើញ​ជ្រួញ។ ម៉ូដ​អាវ​នេះ​ភាគ​ច្រើន​ជា​ជម្រើស​របស់​នារី​វ័យ​ក្រៅ​៣៥។ សម្រាប់​អ្នក​ដែល​ចង់​មើល​ទៅ​ក្មេង មិន​គួរ​ជ្រើស​យក​ម៉ូដ​អាវ​នេះ​ឡើយ៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម