ប្រលងបវរកញ្ញាចប់ បេក្ខនារីងាកមកវាយគ្នាផ្អើលកម្មវិធី
- 2022-11-01 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រលងបវរកញ្ញាចប់ បេក្ខនារីងាកមកវាយគ្នាផ្អើលកម្មវិធី
ក្រោយពេលកម្មវិធីត្រូវចប់ ហើយដល់វគ្គជប់លៀង ស្រាប់តែបេក្ខនារីក្នុងកម្មវិធីប្រលងបវរកញ្ញាមួយឈ្លោះប្រកែក នាំឲ្យមានអំពើហិង្សាកើតឡើង។
កាលពីថ្ងៃទី ២៦ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន New York Post បានរាយការណ៍ថា កម្មវិធីប្រលងបវរកញ្ញា Sri Lanka នៅទីក្រុង New York សហរដ្ឋអាមេរិក ត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណងរៃអង្គាសថវិការជួយដល់អ្នកជំងឺមហារីក។
ស្រីស្អាត Angelia Gunasekara អាយុ២២ឆ្នាំ បានទទួលជ័យលាភីលេខ១។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យកម្មវិធីទទួលបានចំណាប់អារម្មណ៍នោះគឺ ចម្រូងចម្រាសក្រោយពេលប្រលងចប់ទៅវិញ។ តាមនោះដែរ ក្រោយពេលចប់អ្នករៀបចំកម្មវិធី បានធ្វើពិធីជប់លៀងមួយសម្រាប់ភ្ញៀវចំនួន៣០០នាក់។
យ៉ាងណាក៏ដោយ ដោយហេតុផលណាមួយ ស្រាប់តែភ្ញៀវជាច្រើននាក់ រួមទាំងបេក្ខនារីផងដែរ បានឈ្លោះប្រកែក បង្ករឲ្យវាយគ្នាពេញកម្មវីធី។ មនុស្សជាច្រើនត្រូវបានចាប់ខ្លួន ក្រោយពេលផ្ទុះអំពើហិង្សាខាងលើ៕