គួរអនុវត្ត បញ្ឈប់រឿងដ៏សោកសៅបំផុត ទាំង៤នេះទៅ បើមិនចង់ឲ្យស្តាយក្នុងជីវិត

  • 2022-10-28 04:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលណាមនុស្សរស់នៅដោយ ការលំបាកហើយតែមិនព្រមផ្លាស់ប្តូរខ្លួនឯងឲ្យផុតពីការលំបាកគឺជារឿងមួយដ៏សោកសៅ ព្រោះគេមិនបាស្តាយស្រណោះ គ្មានជីវិតពេញលេញសម្រាប់ខ្លួនឯង នឹងអនាគត។ កញ្ញា ចង់ឲ្យអ្នកទាំងអស់គ្នាសាកបោះចោលរឿងដល់សោកសៅខ្លះចេញពីក្នុងជីវិត បើមានទម្លាប់ទាំង ៤នេះដាក់តាមជាប់ខ្លួនជាប្រចាំ៖

១.ការសោកស្ដាយដ៏ធំបំផុតក្នុងជីវិត គឺការមិនឲ្យតម្លៃពេលវេលា ពេលយើងនៅក្មេង វាប្រាកដណាស់ដែលយើងមិនគួរគិតឬយកចិត្តទុកដាក់លើអ្វីមួយក៏បានដែរ ព្រោះមានឪពុកម្តាយចាំដឹកដៃរួចអស់ទៅហើយ មិនខំក៏មានអីញាំស្រួលបានមកដល់មាត់។ តែពេលឈានដល់វ័យដែលចេញប្រាស្រ័យ ជីវិតខ្លួនឯង គួរគិតពីអនាគតឲ្យបានវែងឆ្ងាយ អ្វីៗនៅតែរង់ចាំនៅខាងមុខ តែត្រូវផ្លាស់ប្តូរការគិត។ ចាំការងារដែលមិនទាន់បានធ្វើថ្ងៃនេះនៅតែមាននៅថ្ងៃស្អែកទៅណាមកណាក៏ត្រូវប្រញាប់ហើយចាំធ្វើ បើអ្នកចេះបង្កើត មិនចាំបាច់មានអ្នកមកចង្អុលបង្ហាញ។ តែប៉ុន្តែខ្លះ ពេលវេលាមើលទៅលឿនជាងការគិតរបស់អ្នកដែល បើមិនព្យាយាមចាប់ឱកាស វានឹងកន្លងផុតទៅយ៉ាងលឿន ដោយគ្រាន់តែអង្គុយនិយាយពាក្យពីរម៉ាត់ ស្តាយណាស់ ដឹងអីចឹងធ្វើវា ឬបានតែនិយាយថាហាក់ដូចជាហួសពេលទៅហើយក្នុងការធ្វើ ។ ពាក្យទាំងនេះរឹតតែលងបន្លាចជីវិត និងអនាគតអ្នកថែមទៀត។

២.ជីវិតមានតែម្តង កុំធ្វើអ្វីឱ្យខ្លួនឯងស្តាយក្រោយ។ អ្នកគួរតែមកថ្នាក់រៀន និងស្រូបយកចំណេះដឹងសម្រាប់ខ្លួនអ្នក ជាជាងខ្ជះខ្ជាយពេលវេលាលើហ្គេមមិនចេះចប់ ឬជជែកជាមួយអ្នកដែលអាចនាំអ្នកឆ្ពោះទៅរកគោលដៅជីវិតបាន។ អ្នកគួរតែខំប្រឹងធ្វើការ ប៉ុន្តែជ្រើសរើសការលួងលោមជាមុនសិនដើម្បីត្រៀមខ្លួនទទួលបញ្ហាខ្លះហើយមិនបក់ទឹកចិត្ត។ អ្នកមិនគួរបញ្ឈប់ការកែលម្អអាជីពរបស់អ្នក ធ្វើឱ្យខ្លួនអ្នកល្អឥតខ្ចោះនោះទេ ប៉ុន្តែត្រូវបានជ្រមុជនៅក្នុងការជួបជុំដែលគ្មានន័យ។ បើមិនខំធ្វើម៉េចអាចទទួលបានប្រយោជន៍សម្រាប់ខ្លួនឯង។ កាលណាអ្នកឆ្លងកាត់ការឡើងចុះក្នុងជីវិតកាន់តែច្រើន អ្នកនឹងកាន់តែយល់ថាអ្វីៗល្អទាំងអស់ចាប់ផ្តើមពីការឲ្យតម្លៃរាល់ពេល។

៣.ការសោកស្ដាយដ៏ធំបំផុតក្នុងជីវិតគឺការបាត់បង់មនុស្សដែលអ្នកស្រលាញ់ មានពាក្យមួយឃ្លាពោលថា៖ ហេតុអីចាំបាច់រស់បាន ទាល់តែមានគេនៅក្បែរ ទើបជីវិតមានន័យបាន ហេតុអីមិនរស់ដើម្បីខ្លួនឯងខ្លះផង។ កុំឲ្យការយល់ច្រលំដែលមិនចាំបាច់ធ្វើឲ្យង្នកអាត្មានិយមចំពោះខ្លួនឯង អនុញ្ញាតឲ្យខ្លួនបន្ទាបចុះតម្លៃ ហើយក៏បាត់ភាពជាខ្លួនឯង លុះដល់ពេលដឹងខ្លួនវាហួសពេលហើយ។ ជីវិតគឺរៀនទទួលការ បាត់បង់វាជាអ្វីដែលអ្នកយល់ថាវាសំខាន់ប៉ុណ្ណា។ ចាំថាមានជួបមានបែក តែខ្លួនឯងត្រូវតែងើបដើរចេញពីជីវិតជួបទុក្ខសោកបែបនេះចេញ។ រៀបចំអ្វីដែលជាខ្លួនឯង ជាង្នកសម្រេចដើរ នឹងបោះបង់ ហើយតាមចាប់អនាគតដែលប្រសើរជាងរង់ចាំក្រឡប់មកវិញនៅស្រលោលមិនពិតអ្វីមួយដែលមកបំផ្លាញអ្នក។

៤.ការសោកស្ដាយដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំ គឺមិនអាចតបស្នងដល់ឪពុកម្តាយរបស់ខ្ញុំ កូនមិនគួររង់ចាំរហូតដល់ឪពុកម្ដាយទៅជាកូនក្មេកឡើយ រៀនតបស្នងបណ្តើរៗ។ កុំឲ្យដល់ពេលនោះវាយឺតពេលហើយ ទោះបីអ្នកចង់ក៏អ្នកមិនអាចឮសំឡេង ឬភ្នែករបស់ឪពុកម្ដាយអ្នកទៀតដែរ។ ចាំថាក្មេងដែលរស់នៅដោយការបណ្ដុះបណ្ដាលដ៏ល្អបំផុត គឺត្រូវមានសុជីវធម៌ និងសីលធម៌ក្នុងខ្លួន។ បើអ្នកមិនអាចមើលថែឪពុកម្ដាយបានល្អ មិនគោរពពួកគាត់ នោះជីវិតគ្មានន័យ។ ឪពុកម្តាយគឺជាមនុស្សដែលនាំយើងមកកាន់ជីវិតនេះ ពួកគេបានផ្តល់ឱ្យយើងនូវអ្វីដែលល្អបំផុត។ បើគ្មានគាត់ តើយើងអាចរស់នៅមានសុភមង្គលបានយ៉ាងណា? អ្វីដែលឪពុកម្តាយលះបង់គឺពេញមួយជីវិតសម្រាប់យើងច្រើន ហើយក៏នឹងបន្តមកតៗគ្នារហូតដល់វេនអ្នក។ ឪពុកម្តាយតែងតែចង់ឱ្យកូន ៗ របស់ពួកគេរស់នៅដោយសប្បាយរីករាយនិងសន្តិភាព និងមានជីវិតមួយដែលប្រសើរនាថ្ងៃអនាគត។

ចូរធ្វើល្អចំពោះឪពុកម្តាយតាមលទ្ធភាព កុំបណ្តោយឱ្យឆ្នាំក្រោយត្រូវស្តាយក្រោយ។ លុះត្រាតែអ្នកតបស្នងនូវការសោកស្តាយ និងដឹងគុណចំពោះអ្វីដែលអ្នកមាន នោះជីវិតរបស់អ្នកនឹងមានន័យ កាន់តែពិបាកកាន់ចាប់ឱកាស និងព្យាយាសាងវាឲ្យបានដោយដៃរបស់អ្នកផ្ទាល់ កុំរស់នៅក្នុងភាពស្តាយក្រោយ និងសោកសៅវាមិនបានជួយអីអ្នកបានទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម