មនុស្សឆ្លាតគេនឹងមិនប្រើពាក្យសម្តីមិនសមរម្យប៉ះពាល់អ្នកដទៃនឹងខ្លួនឯងទោះកំពុងមានអារម្មណ៍មិនល្អក៏ដោយ
- 2022-10-24 04:23:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សឆ្លាតគេនឹងមិនប្រើពាក្យសម្តីមិនសមរម្យប៉ះពាល់អ្នកដទៃនឹងខ្លួនឯងទោះកំពុងមានអារម្មណ៍មិនល្អក៏ដោយ
តាមពិតទៅ ក្នុងជីវិតនេះ មនុស្សគ្រប់រូបត្រូវឆ្លងកាត់ការលំបាក ក្នុងជីវិតគ្រប់គ្នាជារឿងទូទៅទៅហើយ។ ពេលវេលាបែបនេះ យើងច្រើនតែចង់បញ្ចេញអារម្មណ៍ទុក្ខសោក នឹងការមិនពេញចិត្ត នឹងការមិនសប្បាយខ្លះដើម្បីមានមនុស្សយល់ពីចិត្តនិងអារម្មណ៍របស់យើង។ ប៉ុន្តែត្រូវចាំថា ប្រសិនបើអ្នកចូលចិត្តនិយាយពាក្យអាក្រក់ មិនសមរម្យ ដោយមិនពិចារណា មើលងាយទៅកាន់អ្នកដទៃ អ្នកអាចនឹងទទួលការវាយប្រហារពីមនុស្សជុំវិញជាក់ជាមិនខាន ព្រោះមិនមែនពួកគេសុទ្ធតែជាមនុស្សដែលអាចចបញ្ចេញបានគ្រប់គ្នា នឹងគ្រប់ពេលបាននោះដែរ។
អ្នកគួរតែចេះហាមចិត្តខ្លួនឯង មុនហាមាត់ត្អូញត្អែរជ្រុល ឬប្រើសម្តីអសុរស នៅពេលអ្នកជួបការលំបាកយ៉ាងណាក៏ត្រូវតែរឹងមាំ កុំប្រើភាពអវិជ្ជមានដើម្បីដោះស្រាយ ឬចិត្តមួម៉ៅ ឆេវឆាវប្រើសម្តីមិនសមរម្យស្តែងចេញទៅដើម្បីកាន់បន្ថយកំហឹង វាកាន់តែធ្វើឲ្យអ្នកនឹងបរាជ័យ។ កញ្ញា ចែករំលែកអ្នកទាំងអស់គ្នា បើសិនជាអ្នកកំពុងតែមានចំណុចទាំងនេះក្នុងខ្លួនគួរបញ្ឈប់ ឬបោះបង់ចោលទៅវានាំតែបញ្ហាដាក់ខ្លួនអ្នកទេ គេអាចនឹងវាយតម្លៃអ្នកបានយ៉ាងងាយ៖
១.ចូលចិត្តប្រើពាក្យតិះដៀលគេ និងនិយាយចំអក ការនិយាយពាក្យតិះដៀលឬពូកែចំអកអចំអន់តាមមាត់ត្រូវគេស្អប់។ ព្រោះរាល់ពាក្យដែលអ្នកនិយាយអាចប៉ះពាល់ដល់អ្នកដទៃ។ ពាក្យមួយម៉ាត់ៗដែលនិយាយចេញមក សូម្បីតែអចេតនាក៏ដោយ ពិតជាអាចធ្វើឲ្យអ្នកដទៃឈឺចាប់បានដែរ។ ក្នុងជីវិតនេះ អ្នកគួរតែយកចិត្តទុកដាក់លើអាកប្បកិរិយាភាសារបស់អ្នកពេលហាស្តី គួរតែមានសណ្តាប់ធ្នាប់ និងសមរម្យបន្តិច។ កុំធ្វើបាបអ្នកដទៃគ្រាន់តែជាការសប្បាយបណ្ដោះអាសន្ន ដោយការមិនបានពិចារណារបស់អ្នក រាងស្គាល់លំដាប់នៃអាយុ ចំណេះដឹង ឋាន: និងកាល:ទេស:ផងដែរ។ គួររៀនទប់ចិត្តខ្លួនឯងខ្លះ ចេះនិយាយ ដឹងថាពេលណាអាចត្រូវនៅស្ងៀមមិនតដែរ។ ចាំថាពាក្យចេញពីមាត់មួយអាចបំផ្លាញអ្វីៗទាំងអស់ អ្នកគួរតែប្រយ័ត្ន អាចបាត់លាភដោយសារ តែមាត់ ហើយមិត្តក៏អាចប្រែក្លាយជាសត្រូវបានដែរ។
២.ប្រើពាក្យខ្លាំងៗ ហើយបញ្ចេញកំហឹងដាក់គេឯង ពេលធ្វើអ្វីមួយ ត្រូវផ្តល់ភាពស្ងប់ស្ងាត់ដល់ខ្លួនឯង និងអ្នកដទៃ។ កុំខ្លាំងពេក រឹងរូសពេក និងខឹងសម្បារជ្រុលតាមអារម្មន៍ខ្លួនឯង។ មិនថាអ្នកធ្វើអ្វីក៏ដោយ ត្រូវយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកដទៃ។ មិនថាពេលមានជម្លោះ កុំរឹងមាំពេកក្នុងការបដិសេធថាការយល់ឃើញរបស់អ្នកដទៃសុទ្ធតែខុស ខ្លួនសុទ្ធតែត្រូវ ឬទទូចថាគំនិតរបស់អ្នកពិតជាចង់ឲ្យតាមគ្រប់ពេល គ្រប់រឿង។ សូមចេះគ្រប់គ្រងមាត់ដ៏អត់គម្របរបស់ខ្លួនផង កុំនិយាយរឹងរូសពេក កុំនិយាយពាក្យអវិជ្ជមាន ឬចាកគេឯងពីក្រោយខ្នង។
៣.ចូលចិត្តនិយាពាក្យឌឺដង និងផ្អែមៗបង្កប់ន័យត្រជាក់ស៊ីជ្រៅ សម្រាប់សង្គមរស់នៅនាពេលបច្ចុប្បន្នគឺពេញនិយមខ្លាំង សំបូរមនុស្សឆ្លៀតយកផលចំណេញជំនួញដោយការប្រមាថមើលងាយទៅជាការប្រើពាក្យបង្កប់ន័យផ្អែមៗលោងលោមបំបាក់មនុស្ស និងពូកែឌឺ នៅពេលដែលមនុស្សកំពុងទន់ជ្រាយ បាក់ទឹកចិត្ត។ ពូកគេចូលចិត្តនិយាយពាក្យបញ្ជិតជំនួសបង្វែរសាច់រឿងអ្នកផ្សេង យកមកជំនួសស្ថានការណ៍ ដែលមនុស្សម្នាក់មានបញ្ហាឈរនៅចំពោះមុខគេ ហើយប្រភេទពួកគេមិនមែនមានតែម្នាក់គឺជាក្រុម តែម្តងដែលពូកែតែស្ករ និងMake up សាច់រឿងមកចំអក ឌឺដងឲ្យអ្នកកំពុងមានបញ្ហាកាន់តែគ្មានទឹកចិត្តក្នុងស៊ូ។
បើសិនអ្នកជាមនុស្សប្រភេទនេះគួរបញ្ឈប់ទៅវាមិនមែនជាផលល្អឡើយ ដែលព្យាយាមធ្វើជាមនុស្សបាតដៃខ្នងដៃនាំតែបញ្ហាដល់អ្នកដទៃ។ គួរកែប្រែខ្លះ និងចាំទុកថាមានហេតុផលច្រើន ជារឿងល្អ តែត្រូវសមស្របតាមពេលវេលា និងកាល:ទេស: ក្នុងរៀនទទួលស្គាល់គេឯង ស្របខ្លះ និងយល់ពីអារម្មណ៍គេដែរ។ ព្រោះពេលខ្លះអ្នកនិយាយច្រើនពេក ដោយមិនទុកកន្លែងសម្រាប់ស្តាប់អ្នកដ៏ទៃ នេះធ្វើឲ្យមនុស្សជុំវិញអ្នកមានអារម្មណ៍ស្អប់ និងផ្តាច់អ្នកតែប៉ុណ្ណោះ។ ចេះរៀបចំកន្លែងសម្រាប់អ្នកដទៃ នោះអ្នកនឹងមានតម្លៃកាន់តែខ្លាំង។