វិធីសាស្ត្រងាយៗលើកទឹកនឹងរៀនផ្ដល់ឱកាសឱ្យខ្លួនឯង ទោះគ្មាននរណាម្នាក់ផ្ដល់ឱកាសឱ្យអ្នកក៏ដោយ
- 2022-10-21 07:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រងាយៗលើកទឹកនឹងរៀនផ្ដល់ឱកាសឱ្យខ្លួនឯង ទោះគ្មាននរណាម្នាក់ផ្ដល់ឱកាសឱ្យអ្នកក៏ដោយ
ចូរអ្នកផ្ដល់ឱកាសឱ្យខ្លួនឯងនូវការសាកល្បងមួយក្នុងជីវិត លើរឿងណាដែលអ្នកជឿថា វាអាចផ្លាស់ប្ដូរជីវិតរបស់អ្នកទៅរកភាពប្រសើរជាងនេះ។
កញ្ញាប្រាប់អ្នកទាំងអស់គ្នា ពីវិធីសាស្ត្រងាយៗលើកទឹកនឹងរៀនផ្ដល់ឱកាសឱ្យខ្លួនឯង ទោះគ្មាននរណាម្នាក់ផ្ដល់ឱកាសឱ្យអ្នកក៏ដោយ ខាងក្រោមគួរធ្វើបែបណា៖
១-អ្នកអាចនឹងដួលច្រើនដងនៅលើផ្លូវឆ្ពោះទៅកាន់គោលដៅ ឬក្ដីស្រមៃរបស់អ្នក តែបើដួលហើយ អ្នកត្រូវប្រឹងក្រោកឡើងវិញ កុំបោះបង់ក្ដីស្រមៃនោះចោលកណ្ដាលផ្លូវ ត្រូវដើរវាឲ្យដល់ បញ្ចប់គោលដៅរបស់អ្នកដែលអ្នកត្រូវការសម្រាប់ជីវិត និងអនាគត។
២-រៀនមានក្តីសង្ឃឹមក្នុងខ្លួន មិនថាថ្ងៃឬយប់ មានពន្លឺ ឬគ្មានពន្លឺ ឲ្យតែនៅមានដង្ហើម ត្រូវតែជឿលើខ្លួនឯង បន្តដើរទៅមុខបន្តទៀត។ កម្លាំងចិត្តពិតមិនមែនចាំតែអ្នកដទៃផ្តល់ឲ្យនោះទេ ខ្លួនឯងក៏ត្រូវមានចំពោះខ្លួនឯង ហត់សម្រាក យំថ្ងៃនេះសើចថ្ងៃស្អែកវិញ ខ្វះខាតកន្លែងណាព្យាយាមបំពេញកន្លែងដែលចន្លោះនោះមកវិញ ហើយប្រាប់ខ្លួនឯងអ្នកអាចធ្វើបាន អ្នកមិនបោះខ្លួនឯងចោលនោះទេ ទោះគ្មានអ្នកណាស្រលាញ់អ្នកក៏ដោយ ត្រូវចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗតាមដែលអាចធ្វើបាន។
៣.ដើរយឺតទៅរកគោលដៅ ប្រសើរជាងបោះបង់ដើរ ទោះបីអ្នកយឺតបន្តិច ទោះបីលំបាកបន្តិច ឲ្យតែខ្លួនឯងដឹងថាខ្លួនឯងកំពុងដើរលើគោលដៅខ្លួនឯង គឺគ្រប់គ្រាន់ហើយ។ ជារឿងធម្មតាប៉ុណ្នោះ ព្រោះមនុស្សម្នាក់ៗតែងមានចំណុចខ្លាំង និងចំណុចខ្សោយដោយឡែកៗពីគ្នា។ ហើយគោលដៅក៏នៅមិនឆ្ងាយពីដៃរបស់អ្នកឡើយ គ្រាន់តែមិនទាន់ចង់ចាប់វាប៉ុណ្នោះ គួរចាប់ផ្តើមថ្ងៃថ្មី ដោយផាពជឿជាក់ហើយកំណត់ទិសដៅច្បាស់លាស់ដើម្បីឈោងចាប់វាថ្ងៃណាមួយឲ្យបាន។ ព្រោះមានតែខ្លួបអ្នកទេដែលដឹងថាអ្នកចង់បានអ្វី នឹងត្រូវការជីវិតបែបណា សាងវាដោយដៃខ្លួនឯង រក្សាផ្លូវចិត្តឲ្យបានល្អ ទើបអ្នកមិនងាយបាក់ទឹកចិត្តងាយៗចំពោះបញ្ហាជុំវិញខ្លួន ។ ដោះស្រាយម្តងមួយដំណាក់ តាមដំណាក់កាល នៃបញ្ហាដែលអ្នកត្រូវដោះស្រាយនិងជួបជាការប្រសើរជាងរត់គេចពីវា នោះអ្នកនឹងមានលទ្ធផលល្អទៅថ្ងៃមុខ គ្មានអ្នកសមបំណងទាំងអស់ និងបរាជ័យរហូតទេ។