តើអ្នកមានសមត្ថភាពក្លាយជាអ្នកមានដោយខ្លួនឯងដែរ ឬទេ?
- 2023-08-28 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកមានសមត្ថភាពក្លាយជាអ្នកមានដោយខ្លួនឯងដែរ ឬទេ?
ចង់ដឹងថាអ្នកមានសមត្ថភាពរកលុយដើម្បីក្លាយជាអ្នកមានដោយខ្លួនឯងបាន ឬអត់សូមជ្រើសយកចម្លើយមួយខាងក្រោម។
១. ៧០%
អ្នកជាមនុស្សមានខួរក្បាលឆ្លាត ដោយអ្នកចេះគិតបានគ្រប់ជ្រុងជ្រោយ និងចេះប្រាស្រ័យទាក់ទងនឹងអ្នកដទៃនៅជុំវិញ។ ភាពចេះបត់បែនរបស់អ្នក ធ្វើឲ្យអ្នកទទួលបានឱកាសច្រើននៅក្នុងជីវិត ដែលជាមូលហេតុនាំឲ្យអ្នកអាចក្លាយជាអ្នកមានបាន។ តែអត្តចរិតងាយបោះបង់របស់អ្នកអាចធ្វើឲ្យមិនដល់ត្រើយប្រសិនបើអ្នកខ្ជិល។
២. ៥០%
អ្នកជាមនុស្សក្លាហាន និងមានមហិច្ឆិតា អាចគិតហ៊ានធ្វើដើម្បីផ្លាស់ប្ដូរវាសនារបស់ខ្លួន។ អ្នកមិនខ្លាចដួលឡើយ បើដួលក៏អ្នកក្រោកឈរឡើងវិញ។ យ៉ាងណាក្ដី ពេលខ្លះអ្នកហ៊ានពេកទោះបីជាមិនទាន់ច្បាស់ខ្លួនឯងក៏ដោយ ដូចនេះមានរឿងមួយចំនួនអ្នកធ្វើទៅមិនជោគជ័យ តែក៏ជោគជ័យលើរឿងជាច្រើនទៀតដែរ។
៣. ៩០%
ទម្រាំមកដល់សព្វថ្ងៃ អ្នកបានឆ្លងកាត់ឧបសគ្គមិនតិចនោះទេ ដូចនេះហើយ អ្នកអាចប្រឈមមុខនឹងគ្រប់បញ្ហាទាំងអស់។ អ្នកមានទាំងសមត្ថភាព និងចំណេះដឹង។ រាល់គម្រោងដែលអ្នកដាក់ចេញមកសុទ្ធតែទទួលបានជោគជ័យ ព្រោះអ្នកបានគិតគ្រប់ជ្រុងជ្រោយអស់ហើយ។
៤. ២០%
អ្នកជាមនុស្សដែលរស់នៅគិតលើអារម្មណ៍ច្រើនជាងខួរក្បាល។ អ្នកមានទំនោរទៅកាន់ភាពច្នៃប្រឌិតច្រើនជាងភាពជាក់ស្ដែង។ អ្នកមិនសូវជាចូលចិត្តការរកស៊ីនោះទេ ដោយចូលចិត្តសិល្បៈច្រើនជាង។ ទោះបីជាអ្នកងាយប្រតិកម្មនឹងជុំវិញក៏ដោយ តែអ្នកមិនយកទេពកោសល្យនេះមកធ្វើជំនួញនោះឡើយ៕