មន្ត្រីកូរ៉េដាក់លក់មួក Jungkook ធ្លាប់ពាក់ក្នុងតម្លៃជាង៧០០០ដុល្លារ
- 2022-10-21 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីកូរ៉េដាក់លក់មួក Jungkook ធ្លាប់ពាក់ក្នុងតម្លៃជាង៧០០០ដុល្លារ
បុរសម្នាក់តាំងខ្លួនជាមន្ត្រីក្រសួងការបរទេសបានប្រកាសលក់មួករបស់កំពូលតារាចម្រៀងប្រុសកូរ៉េ Jungkook ក្នុងតម្លៃថ្លៃ។
កាលពីថ្ងៃទី ១៩ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន Insight បានរាយការណ៍ថា ការចម្រូងចម្រាសបានផ្ទុះឡើងក្រោយពេលបុរសម្នាក់តាំងខ្លួនជាមន្ត្រីក្រសួងការបរទេសកូរ៉េ ប្រកាសដាក់លក់មួកដែលលោកឲ្យដឹងថា ជារបស់តារាចម្រៀងល្បីឈ្មោះ Jungkook សមាជិកក្រុមចម្រៀង BTS។
បុរសមិនបញ្ចេញអត្តសញ្ញាណខាងលើ បានដាក់លក់មួកប្រេនល្បីឈ្មោះមួយ នៅក្នុងតម្លៃ១០លានវ៉ុន (៧០៥៦ដុល្លារ)។ តាមការបរិយាយ មួកមានសភាពចាស់ហើយ តែមានតម្លៃកាត់ថ្លៃមិនបានព្រោះត្រូវបានពាក់ដោយ កំពូលតារាចម្រៀង Jungkook។
បុរសដដែលបានឲ្យដឹងថា ខ្លួនគឺជាមន្ត្រីនៃក្រសួងការបរទេស ហើយលោកបានមួកនេះ ក្រោយពេលក្រុមចម្រៀងខាងលើមកក្រសួងដើម្បីធ្វើលិខិតឆ្លងដែនការបរទេស។ លោកបានបន្ថែមថា ដោយសារតែក្រោយ៦ខែហើយ គ្មានអ្នកណាមកទទួលវិញ ដូចនេះលោកមានសិទ្ធិយកមួកនេះ។ លោកក៏បង្ហោះកាតការងាររបស់ខ្លួនដើម្បីបញ្ជាក់ពីការពិត។
ខណៈមួកខាងលើត្រូវបានគេធ្លាប់ឃើញប្រុសស្អាតអាយុ ២៥ឆ្នាំធ្លាប់ពាក់ក៏ពិតមែន តែគេមិនដឹងថាមួកខាងលើជាមួករបស់លោកមែនពិត ឬអត់។ ក្រៅពីនេះ សកម្មភាពរបស់មន្ត្រីខាងលើត្រូវគេលើកឡើងថាមិនសមរម្យ៕