អ្នក​នឹង​ក្លាយ​ជា​រាជិនី​សម្រស់​នៅ​វ័យ​ប៉ុន្មាន​ឆ្នាំ

  • 2022-10-19 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​សម្រស់​របស់​អ្នក​នឹង​ស្អាត​បំផុត​នៅ​ពេល​ណា សូម​រើស​យក​ចម្លើយ​មួយខាង​ក្រោម។

១. អ្នក​ស្អាត​បំផុត​នៅ​ពេល​អ្នក​ទើប​ពេញ​ក្រមុំ។ នៅ​ពេល​អ្នក​មាន​វ័យ​១៦​ឆ្នាំ អ្នក​ណា​ក៏​សរសើរ​សម្រស់​អ្នក​ដែរ អ្នក​ស្អាត​ដូច​ផ្កា​មួយ​ទង អ្នក​ណា​ឃើញ​ហើយ​ក៏​ត្រូវ​បែរ​មើល​មិន​ដាក់​ភ្នែក។ យ៉ាងណាក្ដី​ សម្រស់​របស់​អ្នក​ឆ្លង​កាត់​លឿន ដោយ​អ្នក​ស្អាត​បាន​តែ​ប៉ុន្មាន​ឆ្នាំ ព្រោះ​អ្នក​ឆាប់​ចាស់​ជាង​អ្នក​ដទៃ​ បើ​អ្នក​មិន​ថែ​ខ្លាំង​ទេ។

២. អ្នក​ជា​មនុស្ស​បែប​ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហិរ ដូច​នេះ​ហើយ ដល់​អាយុ​ម្ភៃ​ក្រាស់ ចូល​សាមសិប​ទើប​អ្នក​ស្អាត​បំផុត។ នៅ​ពេល​ក្មេង​ដោយ​សារ​មិន​ទាន់​ចេះ​ធ្វើ​ខ្លួន​ខ្លាំង ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​សាមញ្ញ តែ​នៅ​ពេល​ជីវភាព​ធូរធារ​ហើយ អ្នក​កាន់​តែ​ស្អាត​តាម​ពេលវេលា ដែល​ធ្វើ​ឲ្យ​បុរស​អាយុ​ក្មេង​ជាង​ក៏​ចាប់​អារម្មណ៍។

៣. អាយុ​ដែល​អ្នក​ស្អាត​គ្មាន​អ្នក​ប្រៀប​គឺ​ចន្លោះ​ពី២២ ទៅ​២៥​ឆ្នាំ។ នេះ​គឺ​ជា​ពេល​ដែល​កន្លង់​គ្រប់រូប​ចោមរោម​ចង់​បាន​អ្នក​ជា​គូ​ស្រករ​បំផុត។ អ្នក​ទៅ​ណា​ក៏​មាន​អ្នក​ចោល​ភ្នែក​មើល​មិន​ដាក់។ ទាំង​សម្រស់ និង​រូបរាង​គឺ​ធ្វើ​ឲ្យ​សូម្បី​តែ​មនុស្ស​ស្រី​ដូច​គ្នា​ក៏​ច្រណែន។

៤. អ្នក​ជ្រើស​យក​ចម្លើយ​នេះ​គឺ​សំណាង​ណាស់ ព្រោះ​សម្រស់​របស់​អ្នក​ស្អាត​បាន​យូរ​ជាង​គេ ដោយ​អ្នក​ស្អាត​តាំង​ពី​ពេញ​ក្រមុំ រហូត​ដល់​ចាស់។ ទោះ​បី​ជា​សម្រស់​ប្រែប្រួល​ក៏​ពិត​មែន តែ​អ្នក​តែ​ស្អាត ដោយ​កាល​ពី​ក្មេង​ ស្អាត​បែប​ក្មេង ពេល​ដល់​វ័យ​កណ្ដាល​គឺ​ស្អាត​បែប​ថ្លៃ​ថ្នូរ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម