តារា​ចម្រៀង​ប្រុស​កូរ៉េ​ត្រូវ​មិត្ត​ស្រី​បក​អាក្រាតថា​សាវ៉ា និង​បៀតបៀន​រូប​រាង​នាង

  • 2022-10-18 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ Ravn នៃ​ក្រុម​ចម្រៀង ONEUS ត្រូវ​នារី​ម្នាក់​បក​អាក្រាត​រួម​ទាំង​មាន​ភស្តុតាង​ថា​លោក ទាក់ទង​មនុស្ស​ស្រី​ច្រើន​ក្នុង​ពេល​តែ​មួយ។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sport Chosun បាន​រាយការណ៍​ថា តារា​ចម្រៀង​ប្រុស​ឈ្មោះ Ravn នៃ​ក្រុម​ចម្រៀង ONEUS ត្រូវ​បាន​មិត្ត​ស្រី​លាត​ត្រដាង​ថា សាវ៉ា និង​ប្រើ​អំពើ​ហិង្សា​លើ​នាង។

តាម​នោះ​ដែរ នារី​រូប​នេះ​បាន​ប្រាប់​ថា ពួក​គេ​ជួប​គ្នា​ដំបូង​នៅ​ពេល​ក្រុម​ចម្រៀង​ខាង​លើ​ទៅ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​កាល​​ពី​ឆ្នាំ ២០២០។ ក្រោយ​ពេល​សម្ដែង​ចប់ តារា​ប្រុស​អាយុ​២៧​ឆ្នាំ​បាន​បញ្ច្រក​ស្រា​នាង ហើយ​បៀតបៀន​រាង​កាយ​នាង​ពេល​នាង​សន្លប់។ ក្រោយ​មក​ពួក​គេ​ចាប់​ផ្ដើម​ទំនាក់ទំនង​ស្នេហា។

នារី​ជប៉ុន​រូប​នេះ​ឧស្សហ៍​ហោះ​ទៅ​កូរ៉េ​ដើម្បី​ជួប​មិត្ត​ប្រុស​ មុន​ពេល​ត្រូវ​បិទ​ដោយ​សារ​កូវីដ ១៩។ រាល់​ពេល​ណាត់​ជួប​គ្នា នាង​គឺ​ជា​អ្នក​ចេញ​លុយ ដោយ​ខាង​ប្រុស​ខ្លាច​ប្រើ​កាត​ទៅ ក្រុមហ៊ុន​នឹង​ដឹង។ មាន​ពេល​មួយ​ពួក​គេ​កំពុង​នៅ​ជាមួយ​គ្នា នាង​ត្រូវ​រត់​ពួន​ក្នុង​ទូ​ខោអាវ​ព្រោះ​អ្នក​គ្រប់គ្រង​របស់​តារា​ប្រុស​នេះ​មក​ទាន់​ពេល។

កំឡុង​ពេល​ស្រលាញ់​គ្នា​ជាមួយ​នាង តារា​ចម្រៀង​នេះ​ក៏​មាន​ស្នេហា​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ LYH ដែល​ជា​អតីត​តារា​រួម​ក្រុមហ៊ុន។ Ravn ធ្លាប់​គំរាម​ និង​ប្រើ​អំពើ​ហិង្សា​ ធ្វើ​ឲ្យ​នាង​ខ្លាច​ក៏​ផ្ដាច់​ទំនាក់ទំនង​ស្នេហា ពេល​នេះ​នាង​ខ្លាច​គេ​មក​រក​នាង​ដល់​ផ្ទះ។ ឆ្លើយ​តប​នឹង​ព័ត៌មាន​ខាង​លើ ក្រុម​ហ៊ុន​របស់​តារា​ប្រុស​កើត​ឆ្នាំ ១៩៩៥ បាន​ឆ្លើយ​តប​ថា ពួក​គេ​កំពុង​ស៊ើបសួរ​រឿង​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម