តើ Iron Man ចាយ​លើ​អ្វី​ខ្លះ​ជាមួយ​ទ្រព្យ ៤៣៥​លាន​ដុល្លារ

  • 2022-10-18 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​របស់​ខ្លួន តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​អាមេរិក Robert Downey Jr. ចូលចិត្ត​ទិញ​នាឡិកា​ល្បី​ឈ្មោះ​តម្លៃ​ថ្លៃ។

កាល​ពី​ថ្ងៃ​ទី ១២​ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន Insider បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​អាមេរិក Robert Downey Jr. បច្ចុប្បន្ន​មាន​ទ្រព្យ​សរុប​ប្រមាណ ៤៣៥​លាន​ដុល្លារ ក្រោយ​ពេល​សហការ​ជាមួយ MCU រយៈ​ពេល​១១​ឆ្នាំ​កន្លង​មក​នេះ។

ជាមួយ​ស្នាដៃ​ដំបូង​របស់​ខ្លួន​នៅ MCU កាល​ពី​ឆ្នាំ ២០០៨ ដែល​មាន​ចំណង​ជើង​ថា Iron Man លោក​ទទួល​បាន​តម្លៃ​ខ្លួន ២.៨​លាន​ដុល្លារ។ ឆ្នាំ​២០១៨ នៅ​ក្នុង​វគ្គ Avengers: Infinity War លោក​ទទួល​បាន​តម្លៃ​ខ្លួន ៨១​លាន​ដុល្លារ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​សហការ​នឹង​ផលិតកម្ម​ខាង​លើ​១១​ឆ្នាំ តារា​អាយុ ៥៧​ឆ្នាំ សល់​ទ្រព្យ​៤៣៥​លាន​ដុល្លារ។

ក្រៅ​ពី​វិនិយោគ តួ​ Iron Man ចូល​ចិត្ត​ចំណាយ​លើ​ចំណូលចិត្ត​របស់​ខ្លួន​គឺ នាឡិកា​តម្លៃ​ថ្លៃដូច​ជា Greubel Forsey GMT Tourbillion តម្លៃ៦០៥០០០ដុល្លារ។ ក្រៅ​ពី​នោះ លោក​ក៏​សង់​ការ៉ាស់ឡាន​ធំ​ដើម្បី​ដាក់​ឡាន​ជា​ច្រើន​របស់​ខ្លួន​ដូច​ជា Chevrolet Corvette 1965 និង Fort Mustang Boss 302 ឆ្នាំ​១៩៧០ ដែល​លោក​ជិះ​ច្រើន​ជាង​គេ។

លោក​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ភូមិ​គ្រឹះ​នៅ​រដ្ឋ​ New York តម្លៃ​១១.៩​លាន​ដុល្លារ ទិញ​កាល​ពី​ឆ្នាំ២០១៧។ ប្ដី​ប្រពន្ធ​លោក​ក៏​មាន​ខុនដូ​៤​ផ្សេង​ទៀត​នៅទីក្រុង Santa Monica រដ្ឋ California តម្លៃ​សរុប ១៣.៤​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម