កុំកុំខាត២៥លានដុល្លារ ជាមួយស្នាដៃផលិតដំបូងដោយខ្លួនឯង
- 2022-10-17 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំកុំខាត២៥លានដុល្លារ ជាមួយស្នាដៃផលិតដំបូងដោយខ្លួនឯង
កំពូលតារាសម្ដែងប្រុសហុងកុង Donnie Yen ខាតប្រាក់ច្រើន នៅពេលលោកសាកល្បងជាមួយតួនាទីថ្មី។
កាលពីថ្ងៃទី ១៥ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា ក្រោយពេលចាក់បញ្ចាំងបាន៧ថ្ងៃ ខ្សែភាពយន្តរឿង Come Back Home ទទួលបានចំណូលសរុប ២លានដុល្លារ។ ទិន្នន័យពី Maoyan បានសន្និដ្ឋានថា ជាមួយចំនួនអ្នកទស្សនាតិចដូចបច្ចុប្បន្ន ចំណូលទាំងអស់នៃរឿងអាចទទួលបានត្រឹម ២.៦លានដុល្លារតែប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងថា វណ្ណកម្មដំបូងដែលតារាសម្ដែងប្រុសជើងចាស់ Donnie Yen ធ្វើជាអ្នកផលិត និងសម្ដែងឯកដោយខ្លួនឯងនោះ ចំណាយទុនសរុប ២៧.៩លានដុល្លារ មិនទាន់គិតតម្លៃខ្លួនខ្លួនឯង។ ដូចនេះហើយ តារាប្រុសអាយុ ៥៩ឆ្នាំ និងអ្នកវិនិយោគខាតដល់ជាង២៥លានដុល្លារ។
បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថាមូលហេតុដែលធ្វើឲ្យរឿងខាតបែបនេះគឺមកពីរោងភាពយន្តមិនផ្ដល់អាទិភាពម៉ោងល្អ គួបផ្សំនឹងសាច់រឿងចាស់ អ្នកមើលអាចទាយបានមុន ដោយសាច់រឿងនិយាយពីឪពុកម្ដាយពីរនាក់មានពេល៤៨ម៉ោងដើម្បីសង្គ្រោះកូនពីព្យុះទឹកកក។
មនុស្សជាច្រើនបានសម្ដែងការសោកស្ដាយ និងចែករំលែកជាមួយកុំកុំត្បិតរឿងនេះត្រូវបានវិនិយោគច្រើនដោយចាប់ផ្ដើមថតតាំងពីឆ្នាំ ២០១៩ និងមានក្រុមការងារដល់ទៅជាង៥០០នាក់៕