ជឿអត់ ៣ចំណុចសំខាន់នៃទម្រង់មុខបើចេះកែឲ្យត្រូវចំណុចតាមអាយុទទួលលាប តម្លើងរាសីចូលខ្លួន
- 2022-10-14 03:07:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជឿអត់ ៣ចំណុចសំខាន់នៃទម្រង់មុខបើចេះកែឲ្យត្រូវចំណុចតាមអាយុទទួលលាប តម្លើងរាសីចូលខ្លួន
បច្ចុប្បន្នស្រីៗ យកចិត្តទុកដាក់រឿងហុងស៊ុយកាន់តែច្រើនឡើង ព្រោះបើស្ត្រីយើងមានទម្រង់មុខអំណោយផលមានហុងស៊ុយពីធម្មជាតិមកក៏ល្អ ហើយមធ្យោបាយវិជ្ជេសាស្ត្រការកែរតម្រូវនេះបន្តិច នោះបន្តិចមិនមែនត្រឹមតែភាពស្រស់ស្អាតប៉ុណ្ណោះ ។
តែជាការតម្លើងជោគរាសី រឺធ្វើហើយកាន់តែមានជោគលាភឡើងតាមបែប ហុងស៊ុយដោយមើលទាំងអស់ 5 ចំនុចធំៗសំខាន់បរិវេណមុខ គឺ ចិញ្ចើម ភ្នែក ច្រមុះ មាត់ត្រចៀក លក្ខណៈវិជ្ជាដែលល្អគឺ រូបរាងដែលល្មមសមទៅនឹងផ្ទៃមុខ មើលទៅគួរអោយចង់គយគន់ ដូចជា មានផ្ទៃមុខផូរផង់ មើលទៅស៊ីគ្នា សមសួន មិនខុសឆ្គងគ្នានឹងសមាមាត្រនិងកម្រិតនៃទម្រង់មុខ និងដងខ្លួនដែរ ។ កញ្ញាចែករំលែកអ្នកទាំងអស់គ្នាអាចសង្កេតមើលទម្រង់មុចលើករាសីឲ្យចំណុចនិងមានហុងស៊ុយដែលអាចសាកមើលបានខាងក្រោម៖
១-ទម្រង់មុខហុងស៊ុយដើរបរិវេណថ្ងាស (អាយុចន្លោះ ១៨-៣០ឆ្នាំ)
អាយុ18-30ឆ្នាំ ហុងស៊ុយនឹងដើរបរិវេណថ្ងាស និង ចញ្ចើម ថ្ងាសធំហើយក្រពុង មិនតំប៉ែត មិនទ្រុឌចុះ ស្បែកបរិវេណថ្ងាសសផូរផង់ មិនមានស្នាមជ្រួញ ចាត់ទុកថាជាហុងស៊ុយដ៏ល្អ គួរមើលថែរក្សាកុំអោយមានស្នាមមុន មិនអោយមានសក់បិទបរិវេណថ្ងាស បើមានស្នាមជ្រួញពីការលើកចញ្ចើម ចងចញ្ចើម ក៏កែរតម្រូវដោយការចាក់ Botulinum Toxin ស្នាមកំពឹតនឹងស្លាកស្នាម រឺថ្ងាសខុសទម្រង់ ក៏អាចប្រើហ្វីលល័រដើម្បីតុបតែងអោយស្អាត ហើយត្រូវទម្រង់តាមលក្ខណៈហុងស៊ុយដ៏ល្អបាន
២-ទម្រង់មុខហុងស៊ុយដើរនៅបរិវេណកណ្ដាលចញ្ចើម វែងរហូតដល់ចុងច្រមុះ (អាយុចន្លោះ ៣១-៥០ឆ្នាំ) សំរាប់ស្រីៗ ក្នុងវ័យធ្វើការដែលរំកិលមកលេខ 3 ហើយក្នុងរវាងអាយុ 31-50 ឆ្នាំ ហុងស៊ុយដើរនៅបរិវេណកណ្ដាលចញ្ចើម វែងរហូតដល់ចុងច្រមុះ ប្រសិនបើមានច្រមុះស្អាតឥតខ្ចោះ នឹងក្លាយជាអ្នកទទួលបានជោគជ័យក្នុងការងារ ស្រីៗ ច្រមុះកំពឹតប្រសិនបើមិនទាន់សំរេចចិត្តវ៉ះកាត់កែរសម្ផស្សនៅពេលនេះអាចសាកល្បងចាក់សារធាតុបំពេញបន្ថែម រឺហ្វីលល័រសិនក៏បាន ចំណែករឿងលុយកាក់មើលបានពីឆ្អឹងថ្ពាល់ លុយកាក់មានភាពរលូនគឺមនុស្សស្រីដែលមានឆ្អឹងថ្ពាល់ពេញកំពុងដូចផ្លែក្រូច ស៊ីគ្នានឹងរូបរាងច្រមុះតាមយោងតាមវិទ្យាសាស្ត្រហុងស៊ុយ មានសាច់ឈាម ស្អាតទទួលលាប សំណាងល្អក្នុងរឿងលុយកាក់។
៣-ទម្រង់មុខហុងស៊ុយដើរនៅបរិវេណចុងច្រមុះរហូតដល់ចុងចង្ការ (អាយុចន្លោះ ៥១ឆ្នាំឡើងទៅ)
នៅពេលអាយុចាប់តាំងពី ៥១ ឡើងទៅទាក់ទងទៅនឹង ភាពគង់វង្សនិងកន្លែងរស់នៅ ហុងស៊ុយ ដើរចាប់ពីបរិវេណចុងច្រមុះរហូតដល់ចុងចង្ការ អ្នកណាក៏ដោយមានលក្ខណៈបបូរមាត់ស្អាត ចង្អូរក្រោមច្រមុះជ្រៅហើយវែងថែមទាំងនៅចំនុចត្រង់ចង្ការក្រពុងមិនខ្លីពេក គឺបង្ហាញអោយឃើញថានឹងមានសេចក្ដីសុខក្នុងជីវិត មនុស្សក្នុងវ័យ ៥១ឆ្នាំឡើងទៅ ទ្រង់ទ្រាយស្បែកនឹងស្រុតចុះ ដោយសារតែបាត់បង់ខលឡាចេនរហូតធ្វើអោយទម្រង់មុខមានការផ្លាស់ប្ដូរ ថ្ពាល់ ចង្ការ ក យៀរធ្លាក់ចុះមក ម្ដុំថ្ពាល់ដែលក្រពុងមិនយៀរធ្លាក់វានឹងជួយបង្កើនហុងស៊ុយយ៉ាងល្អ ជ្រើសរើសការបន្តឹងស្បែកដោយ Thermage រឺ Ulthera ដើម្បីអោយស្បែកមុខពេញក្រពុង ណែនតឹង ស្អាតមានទម្រង់ទៅតាមវិទ្យាសាស្ត្រហុងស៊ុយ។
ចំណុចពិសេសមួយទៀតគឺ ការមើលថែរក្សាខ្លួនឯងអោយស្អាតជានិច្ចទៅតាមវ័យអាយុក្រៅពីត្រូវទៅតាមវិទ្យាសាស្ត្រហុងស៊ុយហើយថែមទាំងជាការលើកកំពស់បុគ្គលិកលក្ខណៈនិងធ្វើឱ្យខ្លួនអ្នកមើលទៅល្អផងដែរ ហើយបែបនេះមិនមានសំណាងយ៉ាងម៉េចទៅ ការជ្រើសរើសបន្ថែមដើម្បីធ្វើឱ្យខ្លួនអ្នកមើលទៅល្អអាចត្រូវធ្វើដោយភាពសមល្មម តែត្រូវធ្វើដោយគ្រូពេទ្យមានជំនាញនិងមានបទពិសោធន៍ប៉ុណ្ណោះ។