តារាចម្រៀងកូរ៉េត្រូវតាក់ស៊ីហ្វីលីពីនគិតថ្លៃគុណនឹងបី ព្រោះមិនបានដូរលុយមុន
- 2022-10-14 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងកូរ៉េត្រូវតាក់ស៊ីហ្វីលីពីនគិតថ្លៃគុណនឹងបី ព្រោះមិនបានដូរលុយមុន
តារាចម្រៀងប្រុសជួរមុខកូរ៉េ Joshua ត្រូវសងថ្លៃជិះឡានតាក់ស៊ីច្រើនជាងដល់ទៅបីដង នៅពេលទៅដើរទេសចរណ៍នៅប្រទេសហ្វីលីពីន។
កាលពីថ្ងៃទី ១២ ខែតុលា បណ្ដាញព័ត៌មាន Philstar បានរាយការណ៍ថាតារាចម្រៀងល្បីឈ្មោះកូរ៉េ Joshua នៃក្រុមចម្រៀងប្រុស Seventeen ត្រូវបានអ្នករត់តាក់ស៊ីប្រទេសហ្វីលីពីន គិតថ្លៃធ្វើដំណើរថ្លៃលើសលប់នៅពេលលោកនិងម្ដាយមកដើរលេងទេសចរណ៍នៅទីនេះ។
តាមនោះដែរ លោក និងម្ដាយគម្រោងទៅដើរលេងនៅទីក្រុង Da Nang ប្រទេសវៀតណាម តែគៀកថ្ងៃទើបលោកដឹងថា ទៅវៀតណាមតម្រូវឲ្យមានវីសារ តែលោកមិនទាន់មានទើបប្ដូរទៅប្រទេសហ្វីលីពីនវិញ។
យ៉ាងណាក្ដី ដោយសារតែមិនទាន់បានប្ដូរលុយហ្វីលីពីន ក៏ដូចជាមិនទាន់បានដកលុយផងនោះ លោកត្រូវអ្នករត់តាក់ស៊ីគិតថ្លៃជាងគុណនឹងបីដង។ ដោយចម្ងាយពីព្រលានយន្តហោះ ទៅសណ្ឋាគាររបស់លោកត្រឹមតែ២០ដុល្លារ តែអ្នករត់តាក់ស៊ីបានទារលោក៧០ដុល្លារ។
ក្រោយពេលដឹងថាពីព័ត៌មានខាងលើ អជ្ញាធរបានចេញសេចក្ដីប្រកាសភ្លាមៗថា ប្រសិនជានៅតែមានអ្នករត់តាក់ស៊ីធ្វើបែបនេះទៀតនឹងត្រូវពិន័យ និងដកអជ្ញាបណ្ណរត់តាកស៊ី៕