តារា​សម្ដែង​ប្រុស ចាកចោល TVB ព្រោះ​ប្រាក់​ខែ​មិនអាចរ៉ាប់រងជីវិតបាន

  • 2022-10-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ប្រុស​ហុងកុង Dickson Wong បាន​ប្រាប់​ថា គ្មាន​ការងារ​ណា​ដែល​លោក​មិន​ធ្លាប់​ធ្វើ​នោះ​ទេ ពេល​នេះ​លោក​ត្រូវ​ឈប់​សម្ដែង​ព្រោះ​មិន​អាច​ចិញ្ចឹម​ខ្លួន​បាន។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​តុលា​ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស Dickson Wong បាន​សម្រេច​ចិត្ត​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ TVB ទៀត​ក្រោយ​ពេល​នៅ​ជ្រក​ក្រោម​ផលិតកម្ម​នេះ​១២​ឆ្នាំ​មក​ហើយ។

មុន​នោះ​ដែរ លោក​បាន​ធ្វើ​ការងារ​ផ្សេង​ៗ​ជាច្រើន​ដើម្បី​ក្ដី​ស្រមៃ​ការងារ​សម្ដែង​នេះ តែ​ពេល​នេះ លោក​មិន​អាច​រស់​នឹង​ការងារ​នេះ​បាន​ទៀត​ឡើយ។ ប្រាក់​ខែ​ដំបូង​របស់​លោក​ទទួល​បាន​៦៣៦​ដុល្លារ បន្ទាប់​មក​បាន​កើ​ន​ឡើង ១១៤០​ដុល្លារ។ យ៉ាងណាក្ដី ចំនួន​នេះ​មិន​អាច​ជួយ​ឲ្យ​លោក​ចិញ្ចឹម​ខ្លួន​ឯង​បាន​ដែល​ធ្វើ​ឲ្យ​លោក​ធ្វើ​ការ​ផ្សេង​ទៀត​ដូច​ជា ជាង​សំណង់ បុគ្គលិក​រត់​តុ ឬ​លី​សែង​អីវ៉ាន់​ជា​ដើម។

បច្ចុប្បន្ន​លោក​បាន​ចូល​ការ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ខែ​ខ្លះ លោក​រក​បាន​ដល់​ទៅ ៣៨០០​ដុល្លារ។ ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៨៨ បាន​ចូល TVB ឆ្នាំ​២០០៩ ដោយ​ទទួល​បាន​តួ​រាយរង​ច្រើន តែ​នៅ​តែ​មិន​ល្បី​ឈ្មោះ ដែល​ធ្វើ​ឲ្យ​លោក​​ត្រូវ​ធ្វើ​ការ​ច្រើន​ដើម្បី​រក​លុយ​បន្ថែម៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម