បវរកញ្ញា Miss Grand International រក​បាន​​ពី ២ ទៅ​៣​លាន​ដុល្លារ​ក្នុង​មួយ​អាណត្តិ

  • 2022-10-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណូល​របស់​បវរកញ្ញា Nguyen Thuc Thuy Tien ទទួល​បាន​ប្រមាណ​ពី​២ ទៅ​​៣លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​នាង​គ្រង​មកុដ យោង​តាម​សម្ដី​ម្ចាស់​កម្មវិធី Miss Grand។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Zing បាន​រាយការណ៍​ថា កម្មវិធី​ប្រលង​បវរកញ្ញា Miss Grand International បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ នៅ​ក្នុង​ការ​ជជែក​ជាមួយ​តំណាង​មក​ពី​ប្រទេស​នានា​នេះ លោក Nawat Itsaragrisil នាយក​នៃ​កម្មវិធី​បាន​ចែក​រំលែក​ថា នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន បវរកញ្ញា Nguyen Thuc Thuy Tien បាន​រក​ចំណូល​បាន​ពី​២ ទៅ​៣​លាន​ដុល្លារ ពី​ការ​ធ្វើ​ជា​តំណាង​ឲ្យ​ប្រេន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន។

“ទោះ​បី​ជា​ឆ្នាំ​មុន Tien មិន​មែន​ជា​អ្នក​ស្អាត​ជាង​គេ​ក៏​ដោយ តែ​នាង​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្អាត​ជាង​គេ​ទាំង​៥​នាក់។ នាង​គឺ​ជា​បវរកញ្ញា​មិន​ដែល​ចេះ​ត្អូញ​ថា​ហត់ គឺ​ធ្វើ​ការ​ឧស្សាហ៍​បំផុត។ រាល់​ប្រេន​ដែល​អញ្ជើញ Tien ធ្វើ​អ្នក​តំណាង​សុទ្ធ​តែ​មាន​ការ​កើន​ចំណូល​ទាំង​អស់” លោក Nawat ឲ្យ​ដឹង។

ក្រោយ​បី​ខែ​ដំបូង​នៃ​ការ​ជាប់​ជា​បវរកញ្ញា Miss Grand International តំណាង​មក​ពី​ប្រទេស​វៀតណាម​រក​ចំណូល​បាន​១​លាន​ដុល្លារ បើ​តាម​ការ​បញ្ចេញ​របស់​កម្មវិធី​ខាង​លើ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី