ថាស្រលាញ់ប្រពន្ធជាងគេ តែ Rain ស្អប់ធ្វើរឿងដែលមួយដែលគូស្នេហ៍ភាគច្រើនតែងធ្វើ
- ព្រហស្បតិ៍, 6 តុលា 2022 02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាស្រលាញ់ប្រពន្ធជាងគេ តែ Rain ស្អប់ធ្វើរឿងដែលមួយដែលគូស្នេហ៍ភាគច្រើនតែងធ្វើ
ទោះបីជាស្រលាញ់ប្រពន្ធខ្លាំងក៏ដោយ តែកំពូលតារាចម្រៀង និងសម្ដែងប្រុសកូរ៉េ Rain បានឲ្យដឹងថា លោកមិនចូលចិត្តពាក់ខោអាវគូជាមួយប្រពន្ធឡើយ។ កាលពីថ្ងៃទី ៣ ខែតុលាមុននេះ បណ្ដាញព័ត៌មាន Nate បានរាយការណ៍ថា នៅក្នុងភាគថ្មីបំផុតនៃកម្មវិធី Rain Kitchen របស់តារាចម្រៀង និងសម្ដែងជើងចាស់កូរ៉េ Rain បានអញ្ជើញតារាកិត្តិយសគឺតារាចម្រៀងស្រី Kang Min Kyung នៃក្រុមចម្រៀង Davichi។
នៅពេលចម្អិនអាហារ Rain បានប្រទះឃើញចិញ្ចៀននៅលើម្រាមដៃរបស់ Kang Min Kyung ហើយលោកបានសួរថា នេះគឺជាអ្វី។ ម្ចាស់បទ This Love បានឆ្លើយថានេះគឺជាចិញ្ចៀនគូជាមួយសមាជិករួមក្រុម Lee Hae Ri។ ស្រីស្អាតរូបនេះ បានសួរទៅ Rain វិញថា ល្បីថាលោកស្រលាញ់ប្រពន្ធខ្លាំងបែបនេះ តើលោកមានរបស់គូអ្វីជាមួយកំពូលតារាសម្ដែងស្រី Kim Tae Hee ដែរឬទេ។
យ៉ាងណាក្ដី តារាប្រុសអាយុ ៤០ឆ្នាំបានតបវិញថា លោកស្អប់បំផុត គឺពាក់ខោអាវគូស្នេហ៍តែម្ដង។ យ៉ាងណាក្ដី មានពេលខ្លះពួកគេក៏ពាក់ខោអាវស្រដៀងគ្នា ដោយលោកពាក់អាវក្រឡាការ៉ូ ប្រពន្ធក៏ពាក់អាវមានការ៉ូដូចគ្នា តែមិនមែនដូចគ្នាទាំងស្រុងឡើយ៕