ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ ជីវិត​របស់​អ្នក​នឹង​រីក​ចម្រើន ឬ​ទៅ​ជា​យ៉ាង​ណា

  • 2022-10-05 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​ដែល​អ្នក​ឃើញ​មុន​គេ​នឹង​បង្ហាញ​ពី​ជីវភាព​របស់​អ្នក​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ។

១. ដើម​ឈើ

ពីពេល​នេះ​ដល់​ចុង​ឆ្នាំ រាល់​ទុក្ខ​ព្រួយ​របស់​អ្នក​នឹ​ង​រលាយ​ទាំង​អស់។ ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ ជីវិត​របស់​អ្នក​ហាក់​មិន​សូវ​ពេញ​ចិត្ត ដោយ​រឿង​ខ្លះ​អ្នក​ត្រូវ​ចំណាយ​ពេល​ច្រើន​ដើម្បី​ដោះ​ស្រាយ ហើយ​លទ្ធផល​​ក៏​មិន​ដូច​បំណង។ តែ​ក្រោយ​ពេល​គិត អ្នក​ដឹង​ថា​ រឿង​ខ្លះ​មិន​​អាច​ដូច​ចិត្ត​របស់​អ្នក​បាន​ទាំង​ស្រុង​ឡើយ ដែល​ធ្វើ​ឲ្យ​អ្នក​បាន​អារម្មណ៍​ធូរស្រាល​ជាង​មុន។

២. សត្វ​អណ្ដើក

ការងារ​របស់​អ្នក​នឹង​រលូន​ល្អ​ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ។ ដោយ​សារ​តែ​អ្នក​ជា​មនុស្ស​មាន​សមត្ថភាព មាន​ទំនួលខុសត្រូវ ដូច​នេះ​អ្នក​ចំណាយ​ពេល​ច្រើន​លើ​ការងារ​ជា​ប្រចាំ​ថ្ងៃ។ ដោយ​សារ​តែ​អ្នក​ចង់​បាន​សមិទ្ធិផល​ខ្ពស់​ជាង​នេះ ដូច​នេះ​ហើយ អ្នក​នឹង​ព្យាយាម​ជាង​នេះ​ទៀត​ ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ។

៣. ទូក

ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ នឹង​មាន​មនុស្ស​ល្អ​ជួយ​យក​អសារ​អ្នក ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នក​ល្អ​ប្រសើរ​ជាង​មុន​ច្រើន។ អ្នក​មិន​ចូលចិត្ត​ចំណាយ​ពេល​​លើ​រឿង​មិន​សូវ​មាន​ប្រយោជន៍​ឡើយ ដោយ​អ្នក​ផ្ដោត​លើ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ច្រើន​ជាង​រឿង​ក្នុង​សង្គម។ ដោយ​សារ​រឿង​លុយ​កាក់​របស់​អ្នក​ល្អ​ប្រសើរ​ជាង​មុន ដូច​នេះ​អ្នក​ក៏​ជួយ​ទំនុក​បម្រុង​គ្រួសារ​បាន​ច្រើន​ជាង​មុន​ដូច​គ្នា៕

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម